សាសនទូត១៣រូបត្រូវបានគេសម្លាប់នៅក្នុងឆ្នាំ២០២៤

ការសិក្សាប្រចាំឆ្នាំរបស់ស្ថាប័នព័ត៌មានហ្វីដេ (Fides) បានរាយការណ៍ការថា សាសនទូត១៣រូបត្រូវបានគេសម្លាប់កាលពីឆ្នាំ២០២៤កន្លងទៅ។​

ប្រភពដដែលបានអះអាងថា របាយការណ៍ឆ្នាំនេះបង្ហាញពីសោកនាដកម្មនៃការស្លាប់របស់អ្នកផ្សព្វផ្សាយសាសនាកាតូលិក ១៣ រូបដោយមរណបុគ្គលទាំងនោះគឺមាន បូជាចារ្យ៨នាក់ និងគ្រហស្ថ៥នាក់។

សាសនទូតទាំង១៣ រូបនេះ បានលះបង់ជីវិតរបស់ពួកគេដើម្បីបម្រើសហគមន៍ដែលងាយរងគ្រោះ ជាញឹកញាប់នៅក្នុងតំបន់ដែលពោរពេញទៅដោយអំពើហិង្សា ភាពក្រីក្រ និងអយុត្តិធម៌សង្គម។

របាយការណ៍នេះបានរាយការណ៍ថា ទ្វីបពីរដែលមានគ្រោះថ្នាក់បំផុតសម្រាប់ការងារផ្សព្វផ្សាយសាសនាគឺទ្វីបអាហ្រ្វិកនិងអាមេរិកខាងត្បូង។

ប្រទេសដែលគ្រោះថ្នាក់បំផុតនៅក្នុងបញ្ជីនៅអាហ្វ្រិករួមមានប្រទេស បួគីណា ហ្វាសូ កាមេរូន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអាហ្វ្រិកខាងត្បូង។

ហើយនៅអាមេរិកខាងត្បូងវិញគឺមាន កូឡុំប៊ី អេក្វាឌ័រ ម៉ិកស៊ិក និងប្រេស៊ីល ហើយនៅអឺរ៉ុប ដូចជា នៅ​ប៉ូឡូញ និង​អេស្ប៉ាញក៏មានកត់ត្រានៃការបាត់បង់ជីវិតអ្នកមានជំនឿលើកាតូលិកដែរ៕

Daily Program

Livesteam thumbnail