សាលា​កាតូលិក និង​ មិន​មែន​កាតូលិក​ក្នុង​ប្រទេស​ហ្វីលីពីន ឈប់សម្រាក់១ថ្ងៃ

សាលា​កាតូលិក និង​ មិន​មែន​កាតូលិក​ក្នុង​ប្រទេស​ហ្វីលីពីន​បាន​ឈប់សម្រាក​មួយ​ថ្ងៃ ជាការផ្គើន នឹងការមិនប្រកាសរបស់ប្រធានាធិបតី ហ្វឺឌីណង់ ម៉ាកូស ( Ferdinand Marcos ) សាលាកាតូលិក និង មែនមែនកាតូលិកនៅក្នុងប្រទេសហ្វីលីពីនបានប្រកាសឈប់សំរាកមួយថ្ងៃ​នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ការឈប់សម្រាកនេះ គឺដើម្បីរំលឹកខួបលើកទី៣៩ នៃបដិវត្តអំណាចប្រជាជន ដែលជាថ្ងៃដែលប្រជាជនប៉ះបោរទាមទាររកយុត្តិធម៌ប្រឆាំងនឹងរបបផ្តាច់ការនៅក្នុងប្រទេសដែលគេដឹងថា ដឹកនាំដោយឪពុករបស់​លោកប្រធានាធិបតីបច្ចុប្បន្ន។​

កុ្រមលោកអភិបាលព្រះសហគមន៍កាតូលិក​បានអះអាងថា បដិវត្តអំណាចប្រជាជន គឺជាការរំឭកប្រជាជនអំពីសារៈសំខាន់នៃយុត្តិធម៌ និងសន្តិភាព។

នៅក្នុងសារមួយ ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសនេះ បានលើកឡើងថា ការតស៊ូដើម្បីទម្លាក់មេដឹកនាំផ្តាច់ការមួយ មិនមែនកើតចេញពីផលប្រយោជន៍ផ្ទាល់ខ្លួនមួយចំនួន ឬមនោគមវិជ្ជានយោបាយជាក់លាក់ណាមួយនោះទេ។ ផ្ទុយទៅវិញ វាកើតចេញពីការប្តេជ្ញាចិត្តយ៉ាងស៊ីជម្រៅក្នុងការស្វែងរកសេរីភាព ការពិត និងយុត្តិធម៌”៕

Daily Program

Livesteam thumbnail