សារៈមន្ទីវ៉ាទីកង់ប្រកាសបើកចំហរដំណើរទស្សនកិច្ចជាលក្ខណៈគ្រួសារ
វ៉ាទីកង់ញូវបានរាយការណ៍ថា សារៈមន្ទីវ៉ាទីកង់បានប្រកាសចេញនូវគំនិតផ្តួចផ្តើមដល់នូវអ្នកទេសចរ នូវបទពិសោធន៍នៃការអប់រំជីវិតក្រៅនៅក្នុងពិភពពិតៗ ដែលជួយគ្រួសាររីកចម្រើនក្នុងការយល់ដឹងរបស់ពួកគេអំពីភាពស្រស់ស្អាតនៃការបង្កើត និងសារៈសំខាន់នៃការការពារពិភពលោករបស់យើង ដូចដែលបានជំរុញដោយ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ។
ដំណើរកម្សាន្តនេះមានទាំងភាសាអ៊ីតាលី និងអង់គ្លេស ត្រូវបានរៀបចំឡើងសម្រាប់គ្រួសារដែលមានកុមារអាយុពី ៦ ទៅ ១២ ឆ្នាំ ហើយក៏មានសេវាកម្មនិងឧបករណ៍ជំនួយមួយចំនួនទៀតសម្រាប់អ្នកពិការ ដោយអាចចូលនៅរៀងរាល់ ថ្ងៃសៅរ៍នៃខែនីមួយៗ។
អ្នកដែលមកសិក្សាស្វែងយល់នៅសារមន្ទីគឺអាចចូលទស្សនា សួនច្បារព្រះគម្ពីរ ព្រៃឈើ សួនអង់គ្លេស រួមទាំង កន្លែងដែលសម្តេចប៉ាបបានដើរជាញឹកញាប់។ បន្ទាប់ពីដំណើរកម្សាន្ត នេះអ្នកទស្សនា អាចទៅទស្សនាសារមន្ទីរ Vatican ដោយខ្លួនឯងដោយមិនគិតថ្លៃបន្ថែម។
គំនិតផ្តួចផ្តើមនេះមានចំណងជើងថា "ចាប់យកធម្មជាតិ" គឺជាការបន្ថែមសេវាកម្មថ្មីមួយចំពោះសកម្មភាពគ្រួសាររបស់សារមន្ទីរវ៉ាទីកង់ ដែលលើកកម្ពស់ការដឹងគុណចំពោះធម្មជាតិ សិល្បៈ និងការថែរក្សាការបង្កើតថ្មី៕