សារជាវីដេអូសម្តេចប៉ាបទទួលការចាប់អារម្មណ៍ច្រើនជាង ២០៣លានដង

វ៉ាទីកង់ញូវបានរាយការណ៍ថា សារជាវីដេអូរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ដែលគឺជាគំនិតផ្តួចផ្តើមជាសាកលផ្លូវការមួយដែលមានគោលបំណងផ្សព្វផ្សាយពីបំណងនៃការអធិស្ឋានប្រចាំខែរបស់ទ្រង់កំពុងទទួលការចាប់អារម្មណ៍បំផុតនៅលើបណ្តាញសង្គម

ប្រភពដដែលបានឲ្យដឹងថា សារនោះត្រូវបានអនុវត្តដោយបណ្តាញអធិស្ឋានទូទាំងពិភពលោករបស់ព្រះសហគមន៍កាតូលិក។

ប្រភពដដែលបានបន្តថា ចាប់តាំងពីឆ្នាំ ២០១៦មក សារជាវីដេអូរបស់សម្តេចប៉ាបមានការចូលមើលច្រើនជាង ២០៣ លានដងនៅលើបណ្តាញសង្គមទាំងអស់របស់ វ៉ាទីកង់ ហើយត្រូវបានបកប្រែ២៣ ភាសា ហើយផ្សព្វផ្សាយនៅ ១១៤ប្រទេស។

សារជាវីដេអូនេះត្រូវបានផលិត និងបង្កើតដោយក្រុមបណ្តាញអធិដ្ឋានសម្តេចប៉ាប ដែលសម្របសម្រួលដោយ លោក អេនឌ្រា សារូប៊ី ( Andrea Sarubbi ) និងចែកចាយដោយ ក្រុមបណ្តាញ ឡាម៉ាជី ខំញូនីខេសិន  (La Machi Communication) សម្រាប់បុព្វហេតុល្អ ក្រោមការឧបត្ថម្ភដោយការិយាល័យផ្សព្វផ្សាយរបស់វ៉ាទីកង់ (Vatican Media)។

បណ្តាញអធិស្ឋានទូទាំងពិភពលោករបស់សម្តេចប៉ាប គឺជាគ្រឹះនៃបុរីវ៉ាទីកង់ ដោយមានបេសកកម្មប្រមូលផ្តុំអ្នកកាន់សាសនាកាតូលិកតាមរយៈការអធិស្ឋាន និងសកម្មភាពដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់មនុស្សជាតិ និងបេសកកម្មរបស់ព្រះសហគមន៍៕

Daily Program

Livesteam thumbnail