សាធារណរដ្ឋដូមីនីកែន នឹងនិរទេសជនជាតិហៃទី ខុសច្បាប់

សាធារណរដ្ឋដូមីនីកែន បានប្រកាសថាខ្លួននឹងចាប់ផ្តើមធ្វើការនិរទេសប្រជាជនហៃទីយ៉ាងច្រើន ដែលខុសច្បាប់នៅក្នុងប្រទេសរបស់ខ្លួន។ អាជ្ញាធរ​និយាយ​ថា ការសម្រេចចិត្តនេះអាច​ពាក់ព័ន្ធ​នឹង​ការ​បណ្ដេញ​ចេញ​ពលរដ្ឋហៃទីជាច្រើន​ម៉ឺន​នាក់​ក្នុង​មួយ​សប្ដាហ៍។

រដ្ឋាភិបាលនៃសាធារណរដ្ឋដូមីនីកែនបញ្ជាក់ថា ខ្លួនបានធ្វើការសម្រេចចិត្តនេះដោយសារតែភាពយឺតយ៉ាវរបស់សហគមន៍អន្តរជាតិក្នុងការស្តារស្ថិរភាពដល់ប្រទេសហៃទី។

លោក ល្វី អាប៊ីណាឌេ ( Luis Abinader) ប្រធានាធិបតីនៃប្រទេសនេះ នៅពេលចូលរួមកិច្ច មហាសន្និបាតអង្គការសហប្រជាជាតិនាពេលថ្មីៗនេះ បាននិយាយថា លោកនឹងចាត់វិធានការលើបញ្ហានេះ ។​

លោកបានបន្តថា យើងបានព្រមានអង្គការសហប្រជាជាតិថា ទាំងប្រទេសនេះ និងប្រទេសទាំងអស់ដែលបានប្តេជ្ញាខ្លួនក្នុងការជួយប្រទេសហៃទី ធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ... ឬ។ យើងនឹងបណ្តេញពួកគេចេញ ។

កាល​ពី​ឆ្នាំ​មុន សាធារណរដ្ឋ​ដូមីនីកែន​បាន​បណ្ដេញ​ជនជាតិ​ហៃទី​មួយ​ភាគ​បួន​នៃជនភៀសខ្លួន​មួយ​លាន​នាក់​ចេញ។

ពលរដ្ឋហៃទីទាំងនេះ បានភៀសខ្លួនដើម្បីគេចពីក្រុមក្មេងទំនើងតាមដងផ្លូវដែលគ្រប់គ្រងផ្នែកធំនៃប្រទេសហៃទី ជាពិសេសរដ្ឋធានី ប៉ូអូប្រាង ( Port Au Prince ) ។ ក្រុម​ក្មេង​ទំនើង​នៅ​តែ​បន្ត​ធ្វើ​ព្យុះភ្លៀង ​ច្បាប់ និងបង្ក​ភាព​ចលាចល ​។

មកដល់ពេលនេះប្រទេសកេនយ៉ាបានបញ្ជូនមន្រ្តីប៉ូលីសចំនួន ៤00 នាក់ ហើយកំពុងតែត្រៀមបញ្ជូន ៦00 បន្ថែមទៀត។ ប្រទេសហ្សាម៉ាអ៊ីកក៏បានបញ្ជូនមន្ត្រីប៉ូលីស និងទាហានមួយចំនួនផងដែរ  ។

អង្គការសហប្រជាជាតិចង់បញ្ជូនកងកម្លាំងរក្សាសន្តិភាពអន្តរជាតិដែលមានទំហំធំជាងនេះ ប៉ុន្តែរហូតមកដល់ពេលនេះ គំនិតនេះមិនទាន់មានការរីកចម្រើននៅឡើយទោះបីជាប្រទេសបារាំង និងសហរដ្ឋអាមេរិកបានសន្យាផ្តល់មូលនិធិ ប៉ុន្តែមិនមានបុគ្គលិកទេ។

Daily Program

Livesteam thumbnail