សហគមន៍ការទូតថ្កោលទោស ការវាយឆ្មក់លើហាងសៀវភៅនៅក្រុងយេរ៉ូសាឡឹមខាងកើត

ការវាយឆ្មក់របស់អ៊ីស្រាអែលនាពេលថ្មីៗនេះ ទៅលើបណ្ណាគារអប់រំមួយនៅក្រុងយេរ៉ូសាឡឹមខាងកើត បង្ហាញពីការកើនឡើងនៃការចាប់ពិរុទ្ធ និងការគាបសង្កត់លើប្រជាពលរដ្ឋប៉ាឡេស្ទីន។  នេះបើតាមសេចក្តីរាយការណ៍នៅលើវ៉ាទីកង់ញូវ។

ពាក់ព័ន្ធនឹងសកម្មភាពនេះអ្នកនិពន្ធ និងអ្នកការទូតបានចូលរួមនៅក្នុងបុព្វហេតុសកល បង្ហាញ​​ការព្រួយបារម្ភអំពីសេរីភាពខាងបញ្ញា និងការរីកលូតលាស់នៃលទ្ធិផ្តាច់ការនៅក្នុងប្រទេសអ៊ីស្រាអែល។ 

អ្នកនិពន្ធ និងអ្នកការទូតក៏បានចូលរួមថ្កោលទោសការវាយឆ្មក់លើហាងសៀវភៅនៅក្រុងយេរ៉ូសាឡឹមខាងកើតនេះផងដែរ។​

ការវាយឆ្មក់លើបណ្ណាគារអប់រំនៅយេរ៉ូសាឡឹមខាងកើត និងការចាប់ខ្លួនម្ចាស់ហាងជាជនជាតិប៉ាឡេស្ទីនជាបន្តបន្ទាប់បានបង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំងនៅទូទាំងពិភពលោក ដែលបង្កើនការព្រួយបារម្ភចំពោះសេរីភាពខាងវប្បធម៌ និងបញ្ញានៅក្នុងប្រទេសអ៊ីស្រាអែល។

ខណៈពេលដែលគ្មានការហាមឃាត់ជាផ្លូវការលើសៀវភៅដែលមានពាក្យ "ប៉ាឡេស្ទីន" វាហាក់ដូចជាការវាយឆ្មក់ ដែលមន្ត្រីអ៊ីស្រាអែលបានសម្រុកចូលហាងសៀវភៅ ហើយបានឃាត់ខ្លួនបុរសពីរនាក់។

យោងតាមរបាយការណ៍ មន្ត្រីដែលបានវាយលុកហាងសៀវភៅកាលពីថ្ងៃទី ៩ ខែកុម្ភៈ បានប្រើប្រាស់ Google Translate ដើម្បីកំណត់អត្តសញ្ញាណ និងដក​សៀវភៅរាប់រយក្បាលដែលមានពាក្យគន្លឹះទាក់ទងនឹងប៉ាឡេស្ទីន ដែលពួកគេបានអះអាងថា ជាសៀវភៅមានចារឹកញុះញង់ឲ្យមានអំពើហិង្សា ឬគាំទ្រអំពើភេរវកម្ម។ 

សៀវភៅមួយក្នុងចំណោមសៀវភៅទាំងនេះ ត្រូវបានគេចោទប្រកាន់ថាជាសៀវភៅពណ៌កុមារដែលមានចំណងជើងថា «ពីទន្លេទៅសមុទ្រ» ដែលជាពាក្យស្លោករបស់ប្រជាជនប៉ាឡេស្ទីនមួយចំនួនប្រើដើម្បីគាំទ្រទឹកដីកំណើតរវាងទន្លេ​យ័រដាន់ និងសមុទ្រមេឌីទែរ៉ាណេ៕

Daily Program

Livesteam thumbnail