សម្តេចប៉ាប ឡេអូទី១៤ អំពាវនាវឲ្យអស់លោកអភិបាលធ្វើជាបុរសនៃការរួបរួម

នៅក្នុងពេលចូលរួមកម្មវិធីអធិដ្ឋានសម្រាប់ព្រឹត្តិការណ៍ករុណាទិគុណចំពោះលោកអភិបាលនៃព្រះសហគមន៍កាតូលិក សម្តេច ឡេអូទី១៤ បាន មានបន្ទូលថា អស់លោកអភិបាលព្រះសហគមន៍ទាំងអស់ត្រូវតែជាសាក្សីនៃក្តីសង្ឃឹម តាមរយៈគំរូនៃ " ជីវិតដែលមានមូលដ្ឋានយ៉ាងរឹងមាំលើព្រះជាម្ចាស់ ហើយលះបង់ទាំងស្រុងចំពោះការបម្រើព្រះសហគមន៍ " ។
សម្តេចប៉ាប ឡេអូ បានមានបន្ទូលពីថ្ងៃពុធថា លោកអភិបាលនៃព្រះសហគមន៍នានា មុននឹងក្លាយជាអ្នកគង្វាល គឺក៏ជាចៀម និងជាសមាជិកនៃហ្វូងចៀមរបស់ព្រះជាម្ចាស់ដែរ។
សម្តេចបាបបានមានបន្ទូលថា ប្រសិនបើយើងមានឱកាសដឹកនាំព្រះសហគមនន៍យើងគួរយកចិត្តទុកដាក់ យើងត្រូវអនុញ្ញាតឱ្យខ្លួនយើងត្រូវបានបន្តជាថ្មីយ៉ាងជ្រាលជ្រៅហើយតាំងខ្លួនជាអ្នកគង្វាលល្អដើម្បីបំពេញខ្លួនយើងយ៉ាងពេញលេញនូវដួងចិត្តរបស់ព្រះជាម្ចាស់និងត្រូវយល់ចំពោះអាថ៌កំបាំងនៃសេចក្តីស្រឡាញ់របស់ទ្រង់។
សម្តេចប៉ាបឡេអូចង់ឲ្យអស់លោកអភិបាលនៃព្រះសហគមន៍នានាឆ្លុះបញ្ចាំងអំពីរបៀបដែលត្រូវបានត្រាស់ហៅឱ្យធ្វើជា “សាក្សីចំពោះក្តីសង្ឃឹម” ដោយគំរូនៃជីវិតរបស់ពួកគេ “ឈរលើមូលដ្ឋានយ៉ាងរឹងមាំនៅក្នុងព្រះសហគមន៍ ហើយលះបង់ទាំងស្រុងចំពោះការបម្រើព្រះសហគមន៍ ”៕
Daily Program
