សម្តេចប៉ាប! ចូរយើងជាគ្រីស្តបរិស័ទស្វែងរកព្រះជាម្ចាស់ដោយក្តីសង្ឃឹម

នៅក្នុងសារដែលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានផ្ញើជូនគ្រិស្តបរិស័ទនៅថ្ងៃអប់រំជំនឿប្រចាំសប្តាហ៍ដែលទ្រង់តែងតែធ្វើនៅថ្ងៃពុធទ្រង់បានមានបន្ទូលថា គ្រីស្តបរិស័ទយូរយើងអំណត់និងស្វែងរកព្រះជាម្ចាស់ដោយសេចក្តីសង្ឃឹមដូចជាព្រះនាងម៉ារី និងលោក យូសេប បានស្វះស្វែងរកព្រះយេស៊ូដែលទ្រង់បាត់ខ្លួននៅក្នុងគុហារមួយកន្លែង ។
នៅក្នុងសារដែលទ្រង់បានផ្ញើនៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២៥ សម្តេចប៉ាបបានមានបន្ទូលថា ព្រះនាងម៉ារី និង លោក យូសេប បានស្វះស្វែងរកព្រះយេស៊ូដែលបាត់ខ្លួនដ៏អាថកំបាំងកាលពីទ្រង់មានព្រះជន្ម១២ឆ្នាំ នៅក្នុងគុហារមួយ ។
សម្តេចប៉ាបបានមានបន្ទូលថា ទោះបីជា ព្រះនាងម៉ារី និងលោក យូសេប ពិបាកនឹងរកឃើញព្រះយេស៊ូក៏ពិតមែន ប៉ុន្តែ អ្នកទាំងមិនបោះបង់ក្តីសង្ឃឹមឡើយ ។
សម្តេចប៉ាបបានមានបន្ទូលថា នៅពេលបច្ចុប្បន្ននេះ ព្រះយេស៊ូ គឺជាក្តីសង្ឃឹមរបស់យើងទាំងអស់គ្នា ។ ហើយព្រះនាង ម៉ារី និង លោក យូសេប គឺបានយកឈ្នះនៅក្នុងការស្វែងរកព្រះយេស៊ូលើការថប់អារម្មណ៍ និង ការតក់ស្លុត ។
ជាការពិតដំណើរការនៃការស្វែងរកព្រះយេស៊ូនៅក្នុងគុហារនោះលំបាក តែយើងជាគ្រីស្តបរិស័ទក៏លំបាកដែរ ដោយសារតែយើងត្រូវព្យាយាមរកវត្តមានព្រះជាម្ចាស់ខាងផ្លូវវិញ្ញាណ។
Daily Program
