សម្តេចប៉ាបអំពាវនាវឲ្យសហគមន៍អន្តរជាតិធានានូវការគោរពច្បាប់មនុស្សធម៌
កាលពីថ្ងៃអាទិត្យ វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូបាន អំពាវនាវឱ្យមានការអធិស្ឋានសុំសន្តិភាពនៅក្នុងតំបន់ជម្លោះជុំវិញពិភពលោក ហើយអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យធានាការគោរពច្បាប់មនុស្សធម៌។
សម្តេចប៉ាបបានលើកទឹកចិត្តឲ្យមេដឹកនាំពិភពលោករិះគិតអំពីសន្តិភាព ពីព្រោះសង្រ្គាម គឺធ្វើឲ្យមនុស្សជាតិគ្មានអ្វីគ្រប់យ៉ាង រាប់តាំងពីកូដកម្ម សាលារៀន មន្ទីរពេទ្យ ហើយក៏គ្មានកន្លែងធ្វើការ ទៀតដែរ នៅសល់តែគំនរផេះ ការឈឺចាប់ និង ការរបួសបាត់បង់ជីវិត និង ទុក្ខសោកនេះឯង ។
សម្តេចប៉ាបបានជំរុញសហគមន៍អន្តរជាតិឱ្យធ្វើសកម្មភាព "ដោយភាពម៉ឺងម៉ាត់ដើម្បីធានាថាច្បាប់មនុស្សធម៌ត្រូវបានគោរព" ។
សម្តេចប៉ាប ក៏បានអំពាវនាវឱ្យបន្តការអធិស្ឋានសម្រាប់សន្តិភាពនៅ អ៊ុយក្រែន ប៉ាឡេស្ទីន អ៊ីស្រាអែល លីបង់ ស៊ីរី មីយ៉ាន់ម៉ា និងស៊ូដង់។
សម្តេចប៉ាបបានរំលេចជាថ្មីម្តងទៀតថា សង្រ្គាមមិនដែលនាំមកនូវជ័យជម្នះឡើយគឺមានតែវិនាសកម្ម ការរំលោភបំពាន ហើយគ្រប់អ្នកពាក់ព័ន្ធគឺនឹងមានតែការចាញ់ប៉ុណ្ណោះឯង ។