សម្តេច​ប៉ាប​លើក​ទឹក​ចិត្ត​គ្រូអប់រំជំនឿឲ្យបន្តឆន្ទះនៅក្នុងការប្រកាស​ដំណឹង​ល្អ​ជាបន្ត

សម្តេចប៉ាបឡេអូទី១៤ បានផ្តល់ការលើកទឹកចិត្តដល់គ្រូអប់រំជំនឿនៅអាមេរិកឡាទីនដែលកំពុងតែប្រមូលផ្តុំជួបជុំនៅក្នុងកិច្ចពិភាក្សានៅក្នុងសន្និបាតមួយនៅ ប្រទេ ប៉ារ៉ាហ្គាយ ឲ្យបន្តឆន្ទៈនៅក្នុងការប្រកាសដំណឹងល្អ របស់ព្រះសហគមន៍។

នៅក្នុងសារដែលទ្រង់ផ្ញើរទៅកាន់សន្និបាតលើកទី១៣  នៃសមាគមគ្រូអប់រំជំនឿជនជាតិអាមេរិកឡាទីន សម្តេចប៉ាបឡេអូទី១៤  បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នករៀបចំព្រឹត្តិការណ៍ និងអ្នកចូលរួម ដោយបង្ហាញក្តីសង្ឃឹមរបស់ទ្រង់ថាពួកគេនឹង បន្តគោលបំណងសំខាន់របស់ពួកគេក្នុងការឆ្លុះបញ្ចាំងអំពីបុគ្គលនៃព្រះគ្រីស្ត។

សម្តេចប៉ាបឡេអូបានបន្តលើកទឹកចិត្តពួកគេ ដោយផ្អែកលើចំណេះដឹងនិងបទពិសោធន៍របស់ព្រះយេស៊ូដើម្បីបន្តនៅក្នុងខ្លួនពួកគេ​។

សម្តេចប៉ាបបានមានបន្ទូលថា បំណងប្រាថ្នាដ៏ធំរបស់ព្រះយេស៊ូ គឺការប្រកាសដំណឹងល្អ' និងដឹកនាំអ្នកដទៃឱ្យនិយាយថា 'បាទ' ដល់ជំនឿលើទ្រង់ ជាពិសេសគឺយល់អំពីអត្ថន័យនៃពាក្យថា សេចក្តីស្រឡាញ់របស់ទ្រង់ចំពោះមនុស្សជាតិទាំងអស់។

សន្និបាតគ្រូអប់រំជំនឿនេះ គឺបានរៀបចំឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ១១ ខែ កក្កដា ដោយមានអ្នកចូលរួមមកពីប្រទេសនៅអាមេរិកឡាទីន ដែលរួមមាន ប្រេស៊ីល អេក្វាឌ័រ ប៉េរូ បូលីវី ឈីលី ហុងឌូរ៉ាស អ៊ុយរូហ្គាយ វេណេហ្ស៊ុយអេឡា កូស្តារីកា អាហ្សង់ទីន និងម៉ិកស៊ិក៕

Daily Program

Livesteam thumbnail