សម្តេច​ប៉ាប​បញ្ជាក់អំពីគោលជំហរនៃស្ថាប័នរដ្ឋបាលរបស់សន្តអាសនៈ​

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពីថ្ងៃសៅរ៍សប្តាហ៍មុនបានពន្យល់គ្រីស្តបរិស័ទអំពីតួនាទីនិងគោលជំហរស្ថាប័នរដ្ឋបាលរបស់សន្តអាសនៈ​។

សម្តេចប៉ាបបានមានបន្ទូលថា បណ្តាស្ថាប័នរដ្ឋបាលនៃសន្តអាសនៈដែលជាមជ្ឈមណ្ឌលគ្រប់គ្រងកណ្តាល នៃព្រះសហគមន៍កាតូលិក មិននិយាយអាក្រក់ពីគ្នាទៅវិញទៅមកឡើយ ។​

មានបន្ទូលទៅកាន់ក្រុមបុគ្គលិករដ្ឋបាលនៃសន្តអាសនៈ សម្តេចប៉ាបបានមានបន្ទូលនិងបង្ហាញនូវការបន្ទាបខ្លួនរបស់ព្រះសហគមន៍កាតូលិក ហើយបង្ហាញអំពីគុណធម៌ និងការបន្ទាបខ្លួនដើម្បីជំរុញការ​ងារនានារបស់ព្រះសហគមន៍ដំណើរការ ប្រកបដោយសុខដុមរមនា។

សម្តេចប៉ាបបានមានបន្ទូលថា ៖ «ព្រះសហគមន៍គឺមានគោលជំហររស់នៅក្នុងភាពសប្បាយរីករាយ និងសុខដុមរមនាគ្រប់កម្រិតដោយឈរនៅលើសកម្មភាពនិងឥរិយាបទសុភាពរាបសារ និងនិយាយអាក្រក់ពីគ្នាទៅវិញទៅមក»

នៅក្នុងសុន្ទរកថានោះទ្រង់ បានព្រមានផងដែរអំពីផលនៃពាក្យចចាមរ៉ាម និងការនិយាយមិនពិតថា «ជាអំពើបំពុលបេះដូង និងសេចក្តីស្រលាញ់របស់មនុស្សជាតិ»៕

Daily Program

Livesteam thumbnail