សម្តេចប៉ាបតែងតាំងអភិបាលវៀតណាមម្នាក់ជាសមាជិកនៃក្រសួងសម្របសម្រួលសន្ទនាអន្តរសាសនា

សម្តេចប៉ាបឡេអូទី១៤ បានតែងតាំងលោក ចូសេប ចូវ ងុកទ្រី (Joseph Chau Ngoc Tri ) អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគ ឡាង សុនកាវ បាង ( Lang Son-Cao Bang ) ក្នុងប្រទេសវៀតណាម ជាសមាជិកនៃ ក្រសួងសម្របសម្រួល កិច្ចសន្ទនាអន្តរសាសនា។
ការតែងតាំងនេះត្រូវបានប្រកាសកាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ ថ្មីៗកន្លងទៅនេះ។
លោកអភិបាលទ្រី ត្រូវបាន តែងតាំងស្របគ្នានឹងលោកកាឌីណាល់បួនរូប និង លោកអភិបាល១៤ រូបមកពីជុំវិញពិភពលោក ដោយនៅក្នុងនោះ ក៏មានអគ្គអភិបាលនៃព្រះសហគមន៍នៅក្នុងទីក្រុងបាងកក និង លោកកាឌីណាលមកពីព្រះសហគមន៍កាតូលិកនៅក្នុងទីក្រុងតូក្យូផងដែរ។
បច្ចុប្បន្ននេះ ក្រសួងសម្របសម្រួលកិច្ចសន្ទនាអន្តរសាសនគឺនៅតែបន្តស្ថិតនៅក្រោមការដឹកនាំដោយលោកកាឌីណាល់ ហ្សក ចាកូប កូវាដេត (George Jacob Koovadad) ជនជាតិឥណ្ឌា ដែលត្រូវបានតែងតាំងដោយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៤នៅឡើយទេ៕
Daily Program
