សម្តេច​ប៉ាប​ជំរុញ​ឱ្យក្រុមលោកអភិបាលរក្សា​ក្តី​សង្ឃឹមខណៈ​ភាព​តានតឹង​នៅ​មជ្ឈិមបូព៌ា​កើនឡើង​

សម្តេចប៉ាបហ្រ្វង៊ស៊ីស្កូ បានមានបន្ទូលប្រាប់ក្រុមលោកអភិបាលនៃព្រះសហគមន៍មកពីតំបន់អារ៉ាប់ ដែលបានមកចូលរួមប្រជុំពេញអង្គនៅទីក្រុងរ៉ូម ឱ្យ "រក្សាក្តីសង្ឃឹមឲ្យរឹងមាំ " ចំពេលមានភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ា និងសុំឱ្យក្រុមលោកអភិបាលបន្តបេសកកម្មសន្តិភាព និងការផ្សះផ្សា ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ។

សម្តេចប៉ាបកាលពីថ្ងៃទី ២៨ ខែសីហាបានសំដែងការព្រួយបារម្ភយ៉ាងខ្លាំងរបស់ទ្រង់ ចំពោះភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា ដោយបានព្រមានអំពីការ កើនឡើងនៃកំហឹងបណ្តាលទៅជាជម្លោះបើកចំហ និងសង្រ្គាម។

បន្ទូលរបស់ទ្រង់បានកើតឡើងនៅពេលដែលមន្ត្រីប៉ាឡេស្ទីនបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៩ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែលនៅទូទាំងតំបន់ វេសបែង ដែលកាន់កាប់កាលពីថ្ងៃពុធ ហើយអ្នកសង្កេតការណ៍បង្ហាញពីការភ័យខ្លាចនៃសង្គ្រាមកាន់តែទូលំទូលាយ។

ថ្លែងទៅកាន់អ្នកចូលរួមកិច្ចប្រជុំនោះ សម្តេចប៉ាបបានព្រមានថា "ជម្លោះជំនួសឱ្យការស្វែងរកដំណោះស្រាយដោយយុត្តិធម៌ ហាក់ដូចជាកំពុងក្លាយជារ៉ាំរ៉ៃជាមួយនឹង ហានិភ័យនៃការរីករាលដាល និងបញ្ឆេះតំបន់ទាំងមូល។

ព្រះវរបិតា​ ​បាន​កត់​សម្គាល់​ថា ស្ថានភាព​នេះ​បាន​បណ្តាល​ឲ្យ​មាន​ការ​ស្លាប់​រាប់​មិន​អស់ ការ​បំផ្លិចបំផ្លាញ​ដ៏​ធំ និង​ការ​រងទុក្ខ​រីក​រាល​ដាល ជំរុញ​អារម្មណ៍​នៃ​ការ​ស្អប់ និង​អាក់អន់ចិត្ត​ដែល​អាច​នាំ​ទៅ​រក​សោកនាដកម្ម​នា​ពេល​អនាគត។

ប៉ុន្តែទោះបីជាស្ថានការណ៍កាន់តែធ្ងន់ធ្ងរក៏ដោយ សម្តេចប៉ាបបានលើកឡើងពីសារៈសំខាន់នៃការរក្សាក្តីសង្ឃឹម និងការចិញ្ចឹមបីបាច់សាមគ្គីភាព។

Daily Program

Livesteam thumbnail