សម្តេច​ប៉ាប​ជំរុញក្មេងៗឲ្យ​បង្កើត​សន្តិភាពនៅ​ដែនដី​ដ៏វិសុទ្ធ

នៅក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាសន្តិភាពសកល សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ មានបន្ទូលថា អ្វីៗដែលមានតម្លៃធ្វើគឺមិនងាយស្រួលទេ ហើយទ្រង់បានលើកទឹកចិត្តយុវវ័យចូលរួមបង្កើតសន្តិភាពនៅដែនដីដ៏វិសុទ្ធនិងកន្លែងដែលមានជម្លោះនិងអំពើហិង្សានានា​។​

វ៉ាទីកង់ញូវបានរាយការណ៍ថា ការលើកទឹកចិត្តនះគឺបានធ្វើនៅព្រឹកថ្ងៃចន្ទ នៅពេលសម្តេចប៉ាប បានយាងជួបជាមួយគណៈប្រតិភូយុវជនមកពីក្រុមប្រឹក្សាសន្តិភាពសកល។​

នាឱកាសនោះទ្រង់​បាន​អំពាវនាវ​ដល់​អ្នក​ចូលរួម ដែល​មក​ពី​មជ្ឈដ្ឋាន​សាសនា និង​វប្បធម៌​ផ្សេង​គ្នា ដាក់​ក្តី​សង្ឃឹម ការ​សន្ទនា និង​ការ​ផ្សះផ្សា​ជា​បេះដូង​នៃ​ការងារ​របស់​ពួកគេ​ជា «សិប្បករ​ដ៏​អស្ចារ្យ​នៃ​សន្តិភាព»។

នៅក្នុងសុន្ទរកថារបស់ទ្រង់ សម្តេចប៉ាបបានសរសើរការប្តេជ្ញាចិត្តរបស់គណៈប្រតិភូវ័យក្មេងទាំងនេះចំ​ពោះ​សន្តិភាពនិងបានសង្កត់ធ្ងន់ថា ដោយសារតែឧត្តមគតិ និងគំនិតច្នៃប្រឌិតរបស់ពួកគេ យុវជនអាចដើរតួយ៉ាងសំខាន់ក្នុងដំណើរការសន្តិភាព។

សម្តេចប៉ាបបានសង្កត់ធ្ងន់ថា កិច្ចការនេះមិនមែនជាការងាយស្រួលនោះទេ តែការសន្ទនាគឺជាមធ្យោបាយតែមួយគត់ដើម្បីសន្តិភាព" ដោយអំពាវនាវដល់យុវជនឱ្យស្វែងរកភាពស្និទ្ធស្នាលជាមួយអ្នកដទៃ និងលើក​កម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក៕

Daily Program

Livesteam thumbnail