សម្តេចប៉ាប៖ អំពើហិង្សា ការនិទេសដោយបង្ខំ និង ការសងសឹកគឺមិនមែនជាមូលដ្ឋានមនុស្សជាតិឡើយ

សម្តេចប៉ាបឡេអូទី១៤បានមានបន្ទូលកាលពីដើមសប្តាហ៍កន្លងទៅនេះថា អំពើហិង្សា ការបង្ខំឲ្យនិរទេសខ្លួន និងការសងសឹក គឺមិនមែនជាមូលដ្ឋានរបស់មនុស្សជាតិនាពេលអនាគតឡើយ ហើយទ្រង់បានបង្ហាញពីស្មារតីគាំទ្រ សាមគ្គីភាពជាមួយប្រជាជននៅតំបន់ហ្គាសា។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា មនុស្សត្រូវការសន្តិភាព ដោយបន្ថែមថា អ្នកដែលស្រឡាញ់ពួកគេពិតជាធ្វើការដើម្បីសន្តិភាព។
សម្តេចប៉ាបឡេអូក៏បានបង្ហាញនូវការអរគុណចំពោះអស់អ្នកដែលផ្តល់គំនិតផ្តួចផ្តើមឲ្យមានសន្តិភាព ខណៈដែល មានសេចក្តីរាយការណ៍ថា មានជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៦០ រូបត្រូវបានសម្លាប់ កាលពីថ្ងៃសៅរ៍មុននៅហ្គាសា ចំពេលមានការវាយលុករបស់អ៊ីស្រាអែល។
នៅពេលនេះ កងកម្លាំងអ៊ីស្រាអែលបាននឹងកំពុងបំផ្លាញអគារខ្ពស់ៗនៅក្នុងទីក្រុង ហ្គាសា ហើយកំពុងធ្វើការរុះរើ អគារក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធដែលជាប់គាំងនៅក្នុងការវាយលុកចុងក្រោយរបស់ពួកគេដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន៕
Daily Program
