សម្តេច​ប៉ាបអធិដ្ឋាន ​ដល់​ជនរងគ្រោះ​ដោយសារ​រញ្ជួយ​ដី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

នៅក្នុងសារផ្ញើជូនជនរងគ្រោះដោយគ្រោះរញ្ជួយដីនៅអាហ្គានីស្ថានសម្តេចប៉ាបឡេអូទី១៤ បាន បង្ហាញ​ពី​ការ​សោកស្តាយនិងបានចូលរួមរំលែកទុក និង អធិស្ឋានសម្រាប់ជនរងគ្រោះ​ទាំងអស់ដែលរងរបួស និងបាត់ខ្លួនដោយសារតែគ្រោះរញ្ជួញដីកាលពីចុងខែសីហាកន្លងទៅ។

វ៉ាទីកង់ញូវបានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ បានវាយប្រហារភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន កាលពីល្ងាចថ្ងៃទី៣១ ខែសីហា។

គ្រោះរញ្ជួយដីនេះបានធ្វើមនុស្ស៨១២ នាក់ស្លាប់និងបាត់ខ្លួន ហើយមនុស្ស២.៨០០ នាក់ រងរបួស បន្ទាប់ពីវាបានកើតឡើងនៅក្នុងអំឡុងម៉ោង១១ និង ៤៧ នាទីយប់។

ចំណុចស្នូលនៃគ្រោះរញ្ជួយដីនេះ គឺនៅចម្ងាយ២៧ គីឡូម៉ែត្រភាគឥសាន្តនៃទីក្រុង ចាឡាឡាបាត់ (Jalalabad) នៅក្នុងជម្រៅប្រមាណជា ៨ គីឡូម៉ែត្រ។

នៅក្នុងសារនោះសម្តេចប៉ាបបានចូលរួម​សោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតនិងគ្រោះមហន្តរាយដែលបានកើតមានឡើង ខណៈដែលនៅពេលនេះ អ្នកស្លាប់ អ្នករបួស និង អ្នកបាត់ខ្លួនអាចនឹងបន្តកើនឡើងថែមទៀត៕

Daily Program

Livesteam thumbnail