សម្តេច​ប៉ាបអធិដ្ឋានជូន​ដល់​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ប៉ាគីស្ថាន នេប៉ាល់ និង​ឥណ្ឌា

វ៉ាទីកង់ញូវបានរាយការណ៍ថា ពាក់ព័ន្ធនឹងគ្រោះមហន្តរាយដោយទឹកជំនន់ដែលកើតមាននៅបីប្រទេស គឺប៉ាគីស្ថាន នេប៉ាល់ និង ឥណ្ឌា​សម្តេចប៉ាបឡេអូទី១៤ បានអធិដ្ឋានជូនជនរងគ្រោះ ទាំងអស់ និង ក្រុមគ្រួសាររបស់ពួកគេ។

ប្រភពដដែលបានបន្តថា គ្រោះមហន្តរាយដោយធម្មជាតិនេះបានសម្លាប់មនុស្សប្រមាណជាជាង ៣០០ នាក់នៅក្នុងប្រទេសទាំងបី។

គ្រោះធម្មជាតិនេះវាបានកើតមានឡើងនៅ ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន តំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា និងនេប៉ាល់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗរយៈពេលពីរថ្ងៃជាប់ៗគ្នា កាលពីចុងសប្តាហ៍កន្លងទៅ។

នៅក្នុងប្រទេសប៉ាគីស្ថាន ក្រុមមន្ត្រីរាយការណ៍ថាក្រុមជួយសង្គ្រោះបានជម្លៀសអ្នកទេសចរជាង ៣.៥០០នាក់ដែលជាប់នៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ស្របពេលដែលលំនៅស្ថាន និង ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងតំបន់រងគ្រោះទាំងបីប្រទេសបានត្រូវជនលិចដោយទឹកជំនន់ និង ការរអិលបាក់ដី៕​

Daily Program

Livesteam thumbnail