សម្តេចប៉ាបអធិដ្ឋានជូនដល់ជនរងគ្រោះដោយសាររញ្ជួយដីនៅអាស៊ីអាគ្នេយ៍

សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានអធិដ្ឋាន និងបួងសួងដល់ប្រជាជនមីយ៉ាន់ម៉ា និងថៃ ដែលបានរងគ្រោះនឹងការវាយប្រហារដោយការរញ្ជួយដីដ៏ខ្លាំងក្លាមួយ ខណៈដែលទំហំនៃការខូចខាតត្រូវបានវាយតម្លៃថាខ្ពស់ ហើយចំនួនអ្នកស្លាប់កើនឡើងជាបន្តបន្ទាប់។
ក្រោយគ្រោះរញ្ជួយដីបានវាយប្រហារនៅក្នុងកម្រិតរហូតដល់ទៅ ៧,៧ រិចទ័រ កាលពីថ្ងៃសុក្រ តាមរយៈសារទូរលេខ សម្តេចប៉ាបបានសម្តែងនូវការរំលែកទុក្ខចំពោះការបាត់បង់អាយុជីវិត និងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
សម្តេចប៉ាប ក៏បានអធិស្ឋានអស់ពីដួងចិត្តសម្រាប់ព្រលឹងនៃអ្នកស្លាប់ និងបន្តអធិដ្ឋាន នឹងនៅជាមួយអស់ អ្នកទាំងអស់ដែលរងផលប៉ះពាល់ដោយសោកនាដកម្មនេះ។
សម្តេចប៉ាបក៏បានអធិដ្ឋានទៅដល់បុគ្គលិកសង្គ្រោះបន្ទាន់ទាំងអស់ ហើយលើកទឹកចិត្តពូកគេឲ្យបន្តទ្រទ្រង់រុករកជនរងគ្រោះដែលជាប់គាំងនៅក្នុងអគារឬសំណង់ដែលដួលរលំ។
គ្រោះរញ្ជួយដីដែលមានកម្រិត៧,៧ រិចទ័រ ហើយក្រោយមកក៏ធ្លាក់មកនៅ ៤,៥ ហើយឡើងទៅដល់ ៦,៦ រិចទ័រ បានបន្សល់ទុកនូវស្ថានភាពកាលតែតែធ្ងន់ធ្ងរ ដល់មីយ៉ាន់ម៉ា ដែលបានកំពុងតែរងគ្រោះនឹងសង្រ្គាមស៊ីវិល។
ក្រៅពីមីយ៉ាន់ម៉ាការរញ្ជួយនេះក៏កើតមាននៅប្រទេសថៃដែលជាប្រទេសជិតខាងដែរ៕
Daily Program
