សម្តេច​ប៉ាបឡេអូ ទី១៤នឹងយាងទស្សនកិច្ចនៅ ​ប្រទេស​ទួរគី និង​លីបង់

ការិយាល័យព័ត៌មានសន្តអាសនៈបានប្រកាសអំពីគម្រោងនៃដំណើរទស្សនៈកិច្ចដំបូងរបស់សម្តេចប៉ាបឡេអូទី១៤ថា ទ្រង់នឹងយាងទស្សនកិច្ចនៅប្រទេសទួរគី

នៅរង្វង់ថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ហើយនិងបន្តទៅកាន់ប្រទេសលីបង់រហូតដល់ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ២០២៥។​

ប្រភពដដែល​ឲ្យដឹងថា សម្តេចប៉ាបបានទទួលយក​ការអញ្ជើញរបស់ប្រមុខរដ្ឋ និងប្រមុខ សាសនានៅក្នុងប្រទេសនេះ។ ហើយ​ដំណើរទស្សនកិច្ច​នេះ នឹងនាំមកនូវដង្ហើមសន្តិភាព ហើយ​យើងនឹងទទួលស្គាល់ថា ក្រៅពីសន្តិភាពតាមរយៈការសន្ទនា យុត្តិធម៌ និងការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប យើង​អាច​រក​ឃើញ​សន្តិភាព​ពិតប្រាកដ។

ទួរគី និង លីបង់ គឺជាគោលដៅនៃដំណើរទស្សនកិច្ចក្រៅបុរីវ៉ាទីកង់ដំបូងបំផុតរបស់សម្តេចប៉ាបឡេអូទី១៤ ចាប់តាំងពីទ្រង់ត្រូវជ្រើសតាំងពីថ្ងៃទី ០៨ ខែ​ឧសភា ឆ្នាំ២០២៥៕

Daily Program

Livesteam thumbnail