សម្តេចប៉ាបឡេអូទី១៤ប្រាប់និសិ្សតទេវវិទ្យាល័យឲ្យមើលគំរូព្រះយេស៊ូ

សម្តេចប៉ាបឡេអូទី១៤ បាន ជំរុញឱ្យនិស្សិតទេវវិទ្យាល័យមកពីភូមិភាគទ្រីវេណេតូ (Triveneto)កាលពីថ្ងៃទី ២៦ខែមិថុនា នៅក្នុងប្រទេសអ៊ីតាលី ឲ្យមើលគំរូរលើព្រះយេស៊ូ ហើយលើកទឹកចិត្តពួកគេឲ្យបន្តរក្សាភាពស្មោះត្រង់នឹងព្រះជាម្ចាស់។
សម្តេចប៉ាបឡេអូក៏បានមានបន្ទូលទៀតថា ពួកគេក៏គួរយកតាមគំរូសន្តបុគ្គលនិងអស់ជនដែលមានសុភមង្គល់ដែលមកពីព្រះសហគមន៍របស់ពួកគេ ហើយត្រូវចាំថា ពួកគេគឺជាអ្នកស្នងតួនាទីជាអ្នកគង្វាល ដែលជាវិថីឆ្ពោះទៅរកជីវិតជាបូជាចារ្យ។
សម្តេចប៉ាបឡេអូបាន មានបន្ទូលថា នេះជាអនុសាសន៍ដ៏សំខាន់បំផុតរបស់ទ្រង់ ហើយក៏បានលេងសើចតាមបែបទំនាក់ទំនងស្និទស្នាលថា ទ្រង់ហាក់ដូចជានៅចងចាំមុខរបស់ពួកគេផងដែរ នៅពេលដែលទ្រង់បានចូលរួមកម្មវិធីករុណាទិគុណសម្រាប់និស្សិតទេវវិទ្យាល័យកាលពីពេលថ្មីៗនេះ ។
សម្តេចប៉ាប ឡេអូ ក៏បានចែករំលែកនូវចំណេះដឹងដែលជាឫសគល់គ្រីស្តបរិស័ទមកពីតំបន់ពួកគេហើយលើកឡើងថា នៅក្នុងនាមជាអ្នកគង្វាលនោះ អ្វីដែលត្រូវយកចិត្តទុកដាក់គឺ"គុណធម៌ " ហើយមានទំនុកចិត្តលើព្រះជាម្ចាស់៕
Daily Program
