សម្តេចប៉ាបឡេអូទី១៤ប្រាប់គ្រូអប់រំជំនឿនៅវៀតណាមថា ពួកគេមិនឯកោរឡើយ

ក្នុងឱកាសដែលព្រះសហគមន៍កាតូលិកវៀតណាមរៀបចំប្រារព្ធខួបលើកទី ៤00ឆ្នាំ នៃកំណើតរបស់បុរសដែលចាត់ទុកថាជាមរណៈសាក្សី ដំបូងរបស់វៀតណាម សម្តេចប៉ាបឡេអូទី១៤ បានផ្ញើសារជាវីដេអូមួយទៅកាន់គ្រូអប់រំជំនឿនៅក្នុងប្រទេសនេះ ដោយជំរុញឱ្យពួកគេរក្សាសេចក្ដីស្រឡាញ់ចំពោះជំនឿរបស់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេ។
វ៉ាទីកង់ញូវបានរាយការណ៍នៅថ្ងៃទី ២៥ ខែកក្កដាថា សម្តេចប៉ាបឡេអូបានមានបន្ទូលថា លោក អេនឌ្រូវ ភូ យេន (Andrew Phu Yên) គឺជាមរណៈបុគ្គលដំបូងដែលបូជាជីវិតការពារជំនឿលើព្រះគ្រិស្តដំបូងនៅវៀតណាម កាលពី៤០០ ឆ្នាំមុន ដូច្នេះទ្រង់ក៏បានអធិដ្ឋានជាពិសេសជូនចំពោះមរណៈបុគ្គលនេះតែម្តង។
សម្តេចប៉ាប ឡេអូ បានគូសបញ្ជាក់ថា លោក អេនឌ្រូវ ភូ យេន គឺជាគ្រិស្តបរិស័ទ ដែលបាននាំយកដំណឹងល្អមកកាន់ប្រទេសវៀតណាម ហើយទ្រង់ក៏បានលើកទឹកចិត្តគ្រូអប់រំជំនឿប្រមាណជា ៦៤.០០០ នាក់ នៅក្នុងនិងក្រៅប្រទេសវៀតណាម ឲ្យបន្តការប្រកាសដំណឹងល្អ ហើយសង្កត់ធ្ងន់ថា ពួកគេគឺជាផ្នែកមយយនៃជីវិតព្រះសហគមន៍កាតូលិកទាំងមូល។
សម្តេចប៉ាបឡេអូ បានលើកទឹកចិត្តឲ្យគ្រូអប់រំជំនឿណែនាំគ្រិស្តបរិស័ទ និង លើកទឹកចិត្តឲ្យកុមារា/កុមារី និងយុវវ័យឱ្យក្លាយជាមិត្ដភាពជាមួយព្រះយេស៊ូ តាមគំរូរបស់មរណៈបុគ្គលអេនឌ្រូវ ភូ យេន ៕
Daily Program
