សម្តេចប៉ាបស្នើ ឲ្យសាងសង់រោងចក្រថាមពលអគ្គីសនីពីចំការបន្ទះស្រូបពន្លឺព្រះអាទិត្យសម្រាប់បុរីវ៉ាទីកង់
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានចេញនូវក្រិត្យមួយ ដែលទ្រង់ចេញបទបញ្ជាឲ្យបុរីវ៉ាទីកង់រៀបចំកសាងរោងចក្រថាមពលអគ្គីសនីពីចំការបន្ទះសូ្របពន្លឺព្រះអាទិត្យ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ទីកន្លែងដែលនឹងត្រូវ ការសាងសង់រោងចក្រថាមពលចំការបន្ទួសូ្របពន្លឺព្រះអាទិត្យនេះ គឺមាននៅទីតាំង អង់តែនសម្រាប់ការផ្សាយតាមឌីជីថលរបស់វិទ្យុវ៉ាទីកង់ ។
ប្រភពដដែលបានឲ្យដឹងថា នេះគឺជាតម្រូវការដែលសម្តេចប៉ាបទ្រង់កំពុងតែយកព្រះទ័យយ៉ាងខ្លាំង ដោយសង្កត់ធ្ងន់លើតម្រូវការ "ដើម្បីធ្វើការផ្លាស់ប្តូរទៅជាគំរូអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដែលកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស កំណត់គោលដៅនៃអព្យាក្រឹតអាកាសធាតុ។
ប្រភពដដែលបានបន្តថា គំនិតផ្តួចផ្តើមនេះគឺនៅក្នុងគោលបំណងដើម្បីជាការត្រួសត្រាយឲ្យមនុស្សរស់ជាមួយនឹងបច្ចេកវិទ្យា ដើម្បីដោះស្រាយជាមួយនឹងការផ្លាស់ប្តូរបរិស្ថាននិងផលវិបាកខាងសីលធម៌ សង្គម សេដ្ឋកិច្ច និងនយោបាយដ៏អាក្រក់។
សម្តេចប៉ាបបានលើកឡើងថា ផ្ទៃដីនៅតំបន់ Santa Maria di Galeria ដែលមានទំហំដល់ទៅ៤២៤ ហិចតាគឺនឹងអនុវត្តគម្រោងនេះក្នុង គោលបំណងធានាការផ្គត់ផ្គង់តម្រូវការថាមពលរបស់វិទ្យុវ៉ាទីកង់ និងរួមចំណែកដល់ "ការផ្គត់ផ្គង់ថាមពលពេញលេញនៃបុរីវ៉ាទីកង់។