សម្តេច​ប៉ាបប្រកាសឲ្យលើកកំពស់​សិទ្ធិ​កុមារ​នៅ​កិច្ចប្រជុំ​កំពូលអំពីកុមារនៅ​បុរីវ៉ាទីកង់​

នៅពេលដែលបុរីវ៉ាទីកង់បានរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិលើកដំបូងរបស់ខ្លួនស្តីពីសិទ្ធិកុមារ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានជំរុញឱ្យអស់អ្នកដែលពាក់ព័ន្ធលើកកំពស់ការការពារកុមារទាំងអស់។​

កិច្ចប្រជុំកំពូលនេះបានរៀបចំឡើងកាលពីថ្ងៃទី ០៣ ខែកុម្ភៈ ដោយមានការចូលរួមដោយផ្ទាល់របស់សម្តេចប៉ាប អ្នកតស៊ូមតិទូទាំងពិភពលោក និងមេដឹកនាំអង្គការមិនមែនរដ្ឋាភិបាលនានា។​ នៅក្នុងអំឡុងពេលនោះមេដឹកនាំនានាបានពិភាក្សានិងស្វះស្វែងរក ការតស៊ូសម្រាប់កុមាររាប់លាននាក់ដែលខ្វះខាតសិទ្ធិជាមូលដ្ឋានរបស់ពួកគេ។

សារជាស្នូលរបស់កិច្ចប្រជុំកំពូលគឺផ្តោតលើប្រធានបទ «គ្មានអ្វីមានតម្លៃជាងជីវិតរបស់កុមារ»  ខណៈ ពេលដែលពួកគេកំពុងតែប្រឈមមុខនឹងភាពក្រីក្រ សង្គ្រាម និងការកេងប្រវ័ញ្ច។

នាឱកាសនោះសម្តេច​ប៉ាប​បាន​ថ្លែងអំណរគុណ​ដល់​អ្នក​ចូលរួម​ ហើយជជែកពិភាក្សាគ្នាអំពីសភាពពិត​ក្នុងពិភពកុមារ។

ដើម្បីបន្តបេសកកម្មនេះ សម្តេចប៉ាប​បានប្រកាសពីផែនការ​ការសរសេរឯកសារ​ដាស់តឿនទៅអស់បព្វជិតបព្វជិតា ដើម្បីលើកកម្ពស់ការការពាររកុមារនៅទូទាំងពិភពលោក។

នាឱកាសនោះម្ចាស់ក្សត្រី រ៉ានៀ អាល អាឌូឡាស (Rania Al Abdullah) នៃប្រទេសហ្ស៊កដានីបានជំរុញពិភពលោកឱ្យរក្សាកិច្ចសន្យារបស់ខ្លួនក្នុងការការពារកុមារគ្រប់រូប។

ព្រះនាងបានចែករំលែកការពិតដ៏អាក្រក់មួយថា ៩៦% នៃកុមារនៅហ្គាហ្សាកំពុងតែរស់ជាមួយនឹងការភ័យខ្លាច ការបាត់បង់ជីវិត ហើយជិត ៥០% ចង់ស្លាប់។ ព្រះនាង​បាន​សួរទៅកម្មវិធី​ថា «តើ​យើង​ទុក​ឲ្យ​មនុស្ស​ជាតិ​របស់យើង​នៅក្នុងស្ថានភាពបែបនេះ​​ដោយ​របៀប​ណា?»

Daily Program

Livesteam thumbnail