សម្តេច​ប៉ាបជំរុញ​យុវជន​​កសាង​ពិភពលោក​មួយ​ពោរពេញដោយសេចក្តីស្រលាញ់

នៅពេលដែលពិធីបុណ្យអំណរសប្បាយឆ្នាំ២០២៥ដែលជាព្រឹត្តិការណ៍ដ៏ធំរបស់ព្រះសហគមន៍កំពុងតែជិតមកដល់ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពីចុងសប្តាហ៍មុនបានមានបន្ទូលថា យុវជនគឺជាកម្លាំងស្នូលនៃការកសាងពិភពលោកមួយពោរពេញដោយសេចក្តីស្រលាញ់ ។

តាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ សម្តេចប៉ាបបានមានបន្ទូលថា មានតែនៅក្នុងសេចក្ដីស្រឡាញ់ទេដែលយើងអាចរស់នៅ រីកចម្រើន និងវឌ្ឍនភាព ក្នុងភាពថ្លៃថ្នូររបស់យើង។

សម្តេចប៉ាប បានមានបន្ទូលថា សេចក្ដីស្រឡាញ់ពិតប្រាកដមិនអាចទិញ ឬលក់បានឡើយ ប៉ុន្តែ "ឥតគិតថ្លៃ វាគឺជាអំណោយសម្រាប់ខ្លួនឯង ។

សម្តេចប៉ាប បានគូសបញ្ជាក់ពីអ្វីដែលទ្រង់ហៅថា «ពន្លឺតូច» ក៏អាចផ្តល់កម្លាំងដល់ជាសក្ខីកម្មនៃជំនឿដែរ។ សេចក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ប្តីប្រពន្ធ - ជារឿងដ៏ស្រស់បំព្រង ហើយសេចក្តីអំណរដែលគ្មានកំហុសរបស់កុមារ - នេះគឺជាសេចក្តីអំណរដ៏ស្រស់ស្អាត។ ភាពរីករាយរបស់មនុស្សវ័យក្មេង — ចូរសាទរទាំងអស់គ្នា។ និងថែទាំមនុស្សចាស់»៕

Daily Program

Livesteam thumbnail