សម្តេចប៉ាប ៖ មិត្តភាពពិតចែករំលែកក្តីសង្ឃឹម និងការឈឺចាប់
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ កាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ២០២៥ បានយាងទទួលកុមារដែលទទួលការព្យាបាលនៅគ្លីនិកជំងឺមហារីក និងជំងឺពាក់ព័ន្ធនឹងសរសៃឈាម ក្នុងប្រទេសប៉ូឡូញ។
នៅក្នុងឱកាសនោះសម្តេចប៉ាប លើកទឹកចិត្តកុមារ ឱ្យអធិស្ឋានសម្រាប់អ្នកដែលមិនអាចទទួលបានការថែទាំសុខភាព ហើយបន្តចែករំលែកការពិតនៃសេចក្តីសង្ឃឹម និងការឈឺចាប់របស់ពួកគេ។
នាឱកាសនោះសម្តេចប៉ាបបានមានបន្ទូលថា កុមារ និងយុវជនគឺជា “សញ្ញានៃក្ដីសង្ឃឹម” សម្រាប់ទ្រង់ ដោយសារតែព្រះយេស៊ូមានវត្តមាននៅក្នុងចិត្តពួកគេម្នាក់ៗ ហើយសម្តេចប៉ាបបានមានបន្ទូលថា «កន្លែងដែលព្រះជាម្ចាស់គង់នោះ មានក្តីសង្ឃឹមដែលមិនដែលខកចិត្តឡើយ»។
សម្តេចប៉ាបបានរំឭកកុមារ និងយុវជនថា សញ្ញាមួយទៀតនៃសេចក្តីស្រឡាញ់របស់ព្រះយេស៊ូចំពោះពួកគេអាចឃើញនៅក្នុងមនុស្សជុំវិញពួកគេ។
សម្តេចប៉ាបបានមានបន្ទូលបន្តថា ក្តីស្រឡាញ់ និងវត្តមានដ៏ខ្ជាប់ខ្ជួនរបស់ឪពុកម្តាយចំពោះកុមារស្នាមញញឹមដ៏សប្បុរសនិងទន់ភ្លន់របស់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងគ្រូពេទ្យ ដែលយកចិត្តទុកដាក់ចំពោះកុមារតូច មានហេតុផលមួយគឺឲ្យសុខភាពរបស់ពួកគេប្រសើរឡើង និងរស់នៅតាមក្តីសង្ឃឹម និងក្តីសុបិននាពេលអនាគត៕