សម្តេចប៉ាប អធិស្ឋានសុំសន្តិភាពនៅតំបន់ជម្លោះជុំវិញពិភពលោកជាថ្មី

កាលពីថ្ងៃទី ០៩ ខែកុម្ភៈឆ្នាំ២០២៥ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានបន្តអធិដ្ឋានសុំសន្តិភាពនៅក្នុងតំបន់ជម្លោះនានា ដែលរួមមាន អ៊ុយក្រែន ប៉ាឡេស្ទីន អ៊ីស្រាអែល មីយ៉ាន់ម៉ា កុងហ្គោ និងស៊ូដង់។
វ៉ាទីកង់ញូវបានរាយការណ៍ថា ការអធិដ្ឋាននេះបានរៀបចំឡើងនៅក្នុងបរិយាកាសដ៏ល្អ ហើយទ្រង់ក៏បាន រំលឹកពីរបៀបរបស់យោធិន ក៏អាចជាភ្នាក់ងារសន្តិសុខ ចូលរួមបង្កើតសន្តិភាពក្នុងតំបន់ជម្លោះផងដែរ។
សម្តេចប៉ាប ស្វាគមន៍យ៉ាងកក់ក្តៅចំពោះបូជនីយេសក៍ក្នុងពេលធ្វើធម្មយាត្រាក្នុងឆ្នាំមហាករុណាទិគុណ ដែលក្នុងនោះមានគ្រូអប់រំជំនឿ លោកបូជាចារ្យ និងបងប្រុសបងស្រីមួយចំនួន ហើយគាត់បានជម្រាបសួរអ្នកដែលចូលបម្រើយោធាទូទាំងពិភពលោកផងដែរ។
សម្តេចប៉ាបបានលើកទឹកចិត្តពួកគេដោយមានបន្ទូលថា អ្នកដែលលះបង់ខ្លួនឯងបម្រើយោធាក្នុងប្រទេសរបស់ពួកគេ គួរតែចាត់ទុកខ្លួនឯងថាជាភ្នាក់ងារសន្តិសុខ និងភ្នាក់ងាបម្រើនិងការពារសេរីភាពរបស់ប្រជាជន។
សម្តេចប៉ាបក៏បានកត់សម្គាល់ថា សេវាប្រដាប់អាវុធ ត្រូវអនុវត្តសម្រាប់ការពារខ្លួនប៉ុណ្ណោះ មិនត្រូវដាក់បន្ទុកលើប្រជាជាតិដទៃឡើយ ហើយយោធាគួរតែគោរពតាមអនុសញ្ញាអន្តរជាតិស្តីពីជម្លោះជាអាទិភាពនិងសំខាន់បំផុត ដោយគោរពចំពោះជីវិតនិងស្នាព្រះហស្តរបស់ព្រះជាម្ចាស់៕
Daily Program
