សម្តេចប៉ាប អធិដ្ឋានឲ្យអ្នកទោសសង្គ្រាមទូទាំងពិភពលោកត្រូវដោះលែង
សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូបាន អំពាវនាវឱ្យមានការបញ្ចប់សង្គ្រាមទាំងអស់ ហើយបានសំដែងការអបអរសាទរការវិលត្រឡប់មកវិញរបស់អ្នកទោសសង្គ្រាមអ៊ុយក្រែន រួចក៏បានអធិដ្ឋាន សុំឱ្យអ្នកទោសទាំងអស់គ្រប់ទីកន្លែង អាចត្រឡប់ទៅផ្ទះពួកគេវិញបាន។
នៅចុងបញ្ចប់នៃកម្មវិធីអធិស្ឋានរបស់ទ្រង់កាលពី ថ្ងៃសៅរ៍ ទី២៩ ខែមិថុនាសម្តេចប៉ាបបានស្វាគមន៍ការដោះលែងលោកបូជាចារ្យពីរនាក់ ដែលជាផ្នែកនៃការផ្លាស់ប្តូរអ្នកទោស។
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកបូជាចារ្យ អ៊ីវ៉ាន ឡឺវីតស្គីយី (Ivan Levytskyi )និង លោកបូជាចារ្យ បូលដេន ហលីតា ( Bohdan Heleta) ត្រូវបានដោះលែងដោយប្រទេសរុស្ស៊ី រួមជាមួយនឹងមនុស្សប្រាំបីនាក់ផ្សេងទៀតនៅក្នុងការដោះដូរអ្នកទោសជាមួយអ៊ុយក្រែន ។
ក្រោយការដោះលែងនេះសម្តេចប៉ាប បានស្វាគមន៍និងបានអញ្ជើញអស់គ្រីស្តបរិស័ទទាំងអស់ ឱ្យអធិស្ឋានរួមគ្នា ដើម្បីឱ្យអ្នកទោសទាំងអស់ត្រឡប់ទៅផ្ទះវិញ។ ក្នុងពេលជាមួយគ្នានោះទ្រង់ក៏បានឆ្លុះបញ្ចាំង "ដោយការឈឺចាប់" លើ "បងប្អូនប្រុសស្រីដែលរងទុក្ខដោយសារសង្គ្រាម ។
សម្តេចប៉ាបបានមានបន្ទូលថា សូមឱ្យយើងគិតពីមនុស្សទាំងអស់ដែលរងរបួសឬការគំរាមកំហែងដោយការប្រយុទ្ធគ្នា" ដោយសុំអង្វរព្រះជាម្ចាស់ ឲ្យមេដឹកនាំទាំងនោះ ដោះលែងពួកគេហើយទ្រទ្រង់ពួកគេក្នុងការតស៊ូដើម្បីសន្តិភាព៕