សម្តេចប៉ាប ឡេអូ ៖ សូមឲ្យកុមារទាំងអស់នៅលើពិភពលោករស់នៅដោយសន្តិភាព
សម្តេចប៉ាបឡេអូទី១៤បានទូលអង្វរដល់ព្រះជាម្ចាស់សូមឲ្យទ្រង់ជួយកុមារទាំងអស់នៅលើពិភពលោករស់នៅដោយសន្តិភាព។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅពេលដែលគ្រីស្តបរិស័ទកំពុងតែជួបជុំគ្នានៅទីលានសន្តសិលាដើម្បីត្រៀមទទួលអំណរសប្បាយបុណ្យព្រះយេស៊ូប្រសូត សម្តេចប៉ាបឡេអូ បានមានបន្ទូលថា “កូនៗជាទីស្រឡាញ់អើយ នៅពេលដែលអ្នកឈរនៅទីនេះ សូមចូលរួមអធិស្ឋានដល់ព្រះយេស៊ូ ដើម្បីឲ្យកុមារទាំងអស់នៅលើពិភពលោកអាចរស់នៅដោយសន្តិភាព”។
សម្តេចប៉ាបបានមានបន្ទូលបែបនេះ នៅពេលដែលកុមារប្រមាណជា ១៥០០ នាក់ជួបជុំជាមួយនឹងឪពុកម្តាយរបស់ពួកគេនៅទីលានសន្តសិលា ខណៈដែលបុណ្យព្រះយេសូប្រសូត្រនឹងមកដល់នៅថ្ងៃទី ២៥ ខែធ្នូ ខាងមុខនេះ។
សម្តេចប៉ាបឡេអូបានមានបន្ទូបន្តថា “ ទូលបង្គំជាខ្ញុំសូមអរគុណបងប្អូនអស់ពីដួងចិត្ត! ហើយរួមជាមួយបងប្អូននិងកុមារទាំងអស់ សូមឲ្យព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធប្រទានពរ។ ទូលបង្គំជា ខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់គ្នា រីករាយនិងមានអំណរសប្បាយនិងមានសន្តិភាពនៅថ្ងៃបុណ្យព្រះយេស៊ូប្រសូត។
វ៉ាទីកង់ញូវបានរាយការណ៍ថា កុមារទាំងអស់នោះ គឺមកពីទីក្រុងរ៉ូម មួយចំនួនមកពីអេស្ប៉ាញ និង មួយចំនួនទៀតមកពីកោះហុងកុង៕