សម្តេចប៉ាប ឡេអូ ទី១៤ ប្រទានវត្ថុបុរាណចំនួន ៦២ ដុំ ដល់ព្រះសហគមន៍កាណាដា
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ បានសម្រេចចិត្តរាជទាននូវវត្ថុបុរាណសរុបប្រមាណជា ៦២ ដុំ ដែលរក្សាទុកនៅ សារមន្ទីរវ៉ាទីកង់ ដែលមានដើមកំណើតមកពីសហគមន៍ជនជាតិដើមភាគតិចនៅក្នុងប្រទេសកាណាដា ទៅលោកអភិបាលនៃព្រះសហគមន៍កាតូលិកកាណាដាវិញ។
ប្រភពដដែលបានអះអាងថា ការសម្រេចចិត្តនេះ ជាសញ្ញានៃការសន្ទនា និងការគោរពនៃតម្លៃរបស់បងប្អូនជនជាតិភាគតិចកាណាដា។
នេះគឺជាការសម្រេចចិត្តដែលបានធ្វើឡើងក្រោយពេលដែល សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានយាងទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសកាណាដា កាលពីឆ្នាំ២០២២ ហើយទ្រង់បានទទួលទស្សនៈនិងយោបល់ជាច្រើនពីសហគមន៍ជនជាតិដើមភាគតិច។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបលីអូទី១៤ មានបំណងចង់ឱ្យអំណោយនេះជាតំណាងឱ្យសញ្ញាជាក់ស្តែងនៃការសន្ទនា ការគោរព និងភាតរភាពជាមួយនឹងបងប្អូនជនជាតិភាគតិចនៅកាណាដា។
វត្ថុបុរាណទាំងនេះត្រូវបានបញ្ជូនទៅវ៉ាទីកង់កាលពីអំឡុងឆ្នាំ១៩២៥ ក្នុងអំឡុងពេលឆ្នាំមហាករុណាទិគុណ ដើម្បីធ្វើជាសាក្សីនៃជំនឿ និងភាពសម្បូរបែបខាងវប្បធម៌របស់គ្រីស្តបរិស័ទ៕