សម្តេចប៉ាប ឡេអូទី១៤ ចេញក្រឹត្យទទួលស្គាលមរណៈបុគ្គល១៧០រូប

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ កាលពីចុងសប្តាហ៍កន្លងទៅនេះបាន ចេញក្រឹត្យមួយដែលបានទទួលស្គាល់មរណៈបុគ្គលសរុប​១៧០ រូប។

ប្រភពដដែលបានអះអាងថា ក្រឹត្យជាច្រើនត្រូវបានសម្តេចប៉ាបឡេអូបានចុះហត្ថលេខា  ហើយនៅក្នុងចំណោមនោះ គឺំមានមរណៈបុគ្គលដែលជាបូជាចារ្យ និស្សិតទេវវិទ្យាល័យ រួមទាំងអ្នកបម្រើអសនៈជាច្រើននាក់ នៅក្នុងប្រទេសជាច្រើន។

ក្រឹត្យនេះត្រូវបានចុះ ក្រោយពេលដែលសម្តេចប៉ាបឡេអូបានជួបពិភាក្សាជាមួយនឹងលោក កាឌីណាល់ ម៉ាសេឡូ  សេមេរ៉ារ៉ូ រដ្ឋមន្រ្តីទទួលបន្ទុកក្រសួងតែងតាំងសន្ត។

នៅក្នុងចំណោមមរណៈបុគ្គលដែលទទួលស្គាល់ដោយក្រឹត្យនោះគឺ​រួមមាន លោកបូជាចារ្យជនជាតិអេស្ប៉ាញ និង គ្រីស្តបរិស័ទជាច្រើននាក់ ដែលត្រូវបានសម្លាប់ ដោយសារតែបញ្ហាទំនាស់នៃជំនឿនៅក្នុងប្រទេសបារាំងនិងអេស្ប៉ាញ កាលពីអំឡុងឆ្នាំ ១៩៤៤ ដល់ ឆ្នាំ​១៩៤៥។​

ក្រៅពីនោះគឺំមានមរណៈបុគ្គលមួយចំនួនទៀតដែលបានពលីជីវិតពីព្រោះតែបុព្វហេតុនៃ ជំនឿនៅក្នុងប្រទេសប្រេស៊ីល និង​អ៊ីតាលី ជាដើម៕

Daily Program

Livesteam thumbnail