សម្តេចប៉ាប សូមពិភពលោកឈប់ធ្វើអាណានិគមលើមនុស្សដោយអាវុធ
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនៅពេលដែលមានបន្ទូលនៅក្នុងកម្មវិធីបុណ្យរំលឹកដល់សន្តស្ទេផាន កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៤ ថា ពិភពលោកគួរតែបញ្ឈប់ធ្វើអាណានិគមលើមនុស្សជាតិដោយបំណុលនិងអាវុធតទៅទៀត។
នាឱកាសនោះសម្តេចប៉ាបបានមានបន្ទូលថា ពិភពលោកគួរតែបញ្ឈប់ការប្រើប្រាស់បំណុលនិងអាវុធដើម្បីគ្រប់គ្រងធ្វើអាណានិគមនៅលើគេ។
សម្តេចប៉ាបក៏បានមានបន្ទូលលើកទឹកចិត្តឲ្យគ្រប់គ្នារិះគិតអំពីការសងបំណុល ការកាត់រំសាយអាវុធ ដើម្បីបញ្ឈប់ការធ្វើអាណានិគមលើមនុស្សដោយអាវុធ និងប្រើប្រាស់អាវុធដើម្បីញាំញីពិភពលោក។
សម្តេចប៉ាបបានមានបន្ទូលថា បញ្ហាបំណុលជាទូទៅត្រូវបានផ្សារភ្ជាប់ទៅនឹងសន្តិភាពនិង "ទីផ្សារងងឹត" នៃអាវុធ ហើយគួរឈប់ធ្វើអាណានិគមមនុស្សដោយអាវុធនិង បំណុល។
សម្តេចប៉ាបបាននិយាយថា ៖ «អនុញ្ញាតឱ្យយើងធ្វើការដើម្បីរំសាយអាវុធ អនុញ្ញាតឱ្យពួកយើងធ្វើការប្រឆាំងនឹងភាពអត់ឃ្លាន ប្រឆាំងនឹងជំងឺ ប្រឆាំងនឹងពលកម្មកុមារ ក៏ដូចជាសន្តិភាពនៅក្នុងពិភពលោកទាំងមូល ជាពិសេសនៅក្នុងតំបន់ដែលហែកហួរដោយសង្រ្គាម អ៊ុយក្រែន ហ្គាហ្សា អ៊ីស្រាអែល មីយ៉ាន់ម៉ា និងប្រទេសជាច្រើនទៀតដែលកំពុងមានសង្រ្គាម»៕