សម្តេចប៉ាប: លោកបូជាចារ្យមិនមានទទួលបានអគ្គសញ្ញាហើយមិនត្រូវការការបណ្តុះបណ្តាលនោះទេ​

សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលកាលពីថ្ងៃសុក្រសប្តាហ៍មុនថា លោកបូជាចារ្យ ក៏ត្រូវតែទទួលការបណ្តុះបណ្តាលជាប្រចាំដែរ។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូបានមានបន្ទូលបន្តថា អស់លោកបូជាចារ្យគឺមិនមែនឯកកោឡើយ គឺត្រូវនៅជាមួយនឹងគ្រីស្តបរិស័ទ។

សម្តេចប៉ាបបានមានបន្ទូលថា ជីវិតជាបូជាចារ្យគឺមិនត្រូវគិតថា ខ្លួនឯងជាអ្នកដឹកនាំឯកោ ហើយរស់នៅ នៅក្នុងភាពជាបព្វជិតប្រកបដោយឧត្តមភាពនោះឡើយ ប៉ុន្តែគឺជាអ្នកដែលត្រូវនៅជាមួយនឹងគ្រីស្តបរិស័ទ និង បម្រើព្រះសហគមន៍កាតូលិក។

សម្តេចប៉ាបឡេអូបានមានបន្ទូលទៀតថា «ព្រះសហគមន៍ត្រូវការលោកបូជាចារ្យដែលអាចយល់ឃើញ និងដឹងគុណចំពោះមនុស្សទាំងឡាយនូវព្រះគុណនៃពិធីបុណ្យជ្រមុជទឹក និងសប្បរសធម៌ ហើយចេះស្វែងរកភាពក្លាហាន និងភាពរីករាយក្នុងការប្តេជ្ញាចិត្តជួយដល់ជីវិតនៃព្រះសហគមន៍ និងសង្គម៕

Daily Program

Livesteam thumbnail