សម្តេចប៉ាប ជួបជាមួយមេដឹកនាំពិភពលោកជាច្រើនប្រទេស

នៅក្នុងកិច្ចប្រជុំកំពូល G7 នៅភាគខាងត្បូងប្រទេសអ៊ីតាលី សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ជួបប្រជុំមួយទល់នឹងមួយជាមួយមេដឹកនាំនៃសហរដ្ឋអាមេរិក អ៊ុយក្រែន ឥណ្ឌា កេនយ៉ា បារាំង តួកគី កាណាដា និងប្រេស៊ីល និងតំណាងអង្គការធំៗមួយចំនួនទៀត។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាប បានក្លាយជាសម្តេចប៉ាបដំបូងគេ ដែលបានជួបមេដឹកនាំកំពូលៗនៃក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកនៅក្នុងអំឡុងពេលតែមួយ ព្រមគ្នា។

នៅក្នុងអំឡុងពេលនោះសម្តេចប៉ាបគឺបានជួបពិភាក្សាទាំងទ្វេរភាគី និង​ទល់មុខគ្នា នៅក្នុងស្មារតីរាក់ទាក់ស្និទស្នាល។

បន្ទាប់មកក្រៅពីថ្លែងសុន្ទរកថារបស់ទ្រង់ សម្តេចប៉ាបបានចំណាយពេលជាច្រើនម៉ោងដើម្បីស្តាប់បទអន្តរាគមន៍ពីមេដឹកនាំពិភពលោកផ្សេងទៀត ដែលបានធ្វើឡើងពាក់ព័ន្ធនឹងបញ្ហា ពិភពលោកនានា ដោយរួមទាំងបញ្ហនៅទ្វីបអាហ្រ្វិក សង្គ្រាមនៅមជ្ឈិមបូព៌ា និងបញ្ហាទាក់ទងនឹងការធ្វើចំណាកស្រុក សង្រ្គាមនៅអ៊ុយក្រែន ជាដើម៕

Daily Program

Livesteam thumbnail