សម្តេចប៉ាប ចាត់លោកកាឌីណាល់ ចូលរួមធម្មាតាសន្តិភាពនៅអ៊ុយក្រែន
សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានចាត់លោក ឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ ជាអ្នកតំណាងរបស់ទ្រង់ចូលរួមកម្មវិធីធម្មយាត្រាសន្តិភាពដែលរៀបចំឡើយដោយ គ្រីស្តបរិស័ទកាតូលិកនិងអូតូដកនៅអ៊ុយក្រែន។
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកកាឌីណាល់ នឹងចូលរួមនៅក្នុងកម្មវិធីនោះ ដែលគ្រោងធ្វើនៅថ្ងៃអាទិត្យទី២១ ខែកក្កដា នៅទីសក្ការបូជាមួយកន្លែងភាគខាងជើងអ៊ុយក្រែន។
ទីកន្លែងនោះ ស្ថិតនៅទីក្រុង ប័រឌីឈីវ (Berdychiv) ដែលកំណត់ជាផ្លូវការថា ជាទីសក្ការបូជាជាតិនៅអ៊ុយក្រែនតាំងពីនៅក្នុងឆ្នាំ ២០១១។
សព្វថ្ងៃនេះ គឺជាពេលវេលាដ៏សោកសៅបំផុត ហើយក៏ជាពេលដែលមនុស្សជាតិកំពុងតែទទួលរងនូវអំពើហិង្សាដែលបណ្តាលមកពីសង្រ្គាមកាន់តែអាក្រក់ទៅៗ ដូច្នេះហើយបានជាសន្តអាសនៈផ្តល់តម្លៃបំផុតក្នុងសកម្មភាពនានា ដើម្បីធានាររក្សាគុណតម្លៃសន្តិភាព។
សម្តេចប៉ាបបានព្យាយាម លើកទឹកចិត្តអ្នកចូលរួមទាំងអស់នៅក្នុងព្រឹត្តិការណ៍នេះ អធិដ្ឋានសម្រាប់ប្រទេសអ៊ុយក្រែនទាំងមូល និងលុតជង្គង់អង្វរសុំ ក្សត្រីនៃសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និងនៅគ្រប់ផ្នែកនៃពិភពលោក៕