សម្តេចប៉ាប៖ អ្នកទេវវិទូអាចជួយកសាងការសន្ទនានិងជំនឿ

នៅក្នុងសារជាវីដេអូដែលបានផ្ញើទៅកាន់និសិស្សនៃមហាវិទ្យាល័យទេវវិទ្យា (Pontifical 'St. John the Evangelist' នៅទីក្រុងស៊ីស៊ីលី (Sicily)សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូបាន លើកទឹកចិត្តអ្នកទេវវិទូ ឱ្យជួយកសាងនូវមូលដ្ឋានផ្សារភ្ជាប់គ្នារវាងជំនឿ និង ការសន្ទនា ជាពិសេសគឺអប់រំឲ្យមនុស្សជាតិលើកកំពស់សេចក្តីករុណាដល់មនុស្សជាតិ។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងសារនោះសម្តេចប៉ាបក៏បានលើកទឹកចិត្តដល់ពួកគេនៅក្នុងការខិតខំ លើកកំពស់ការអាណិតអាសូរ និងការជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ "ដើម្បីឲ្យគេដឹងនូវសេចក្តីពិតនៃសកម្មសប្បុរសរបស់ព្រះគ្រីស្ត។

ព្រះវបិតាដ៏បរិសុទ្ធបានមានបន្ទូលថា ការលើកកម្ពស់ការយល់ដឹងអំពីទ្រឹស្ដីមួយដែលចាប់ពីអត្ថន័យនៃ ាឈើឆ្កាង និងឱនលំទោន នៅចំពោះមុខអ្នកដទៃ ដោយប្រើពាក្យរាបទាប សុភាព និងច្បាស់លាស់ ដើម្បីជួយមនុស្សគ្រប់គ្នាឱ្យចូលទៅជិតសេចក្ដីមេត្តាករុណា និងពាក្យដែលបង្រៀនយើងឱ្យចូលទៅជិតកម្រិតនៃអាថ៌កំបាំងនៃទេវភាព។

សម្តេចប៉ាបបានលើកទឹកចិត្តថា ៖ «មហាវិទ្យាល័យរបស់អ្នក ដែលកើតមកជាមួយនឹងវិជ្ជាជីវៈខាងសាសនាដ៏រឹងមាំ" ត្រូវបានហៅដោយប្រវត្តិសាស្ត្រ និងយកចិត្តទុកដាក់ចំពោះអារម្មណ៍នៃសេចក្តីជំនឿដែលប្រជារាស្រ្ត នៃព្រះមាន ដើម្បីធ្វើជាតួឯកក្នុងការដោះស្រាយបញ្ហាប្រឈមនានា»៕

Daily Program

Livesteam thumbnail