សម្តេចប៉ាប៖ អូឡាំពិកអាចជំរុញទំនាក់ទំនងសន្តិភាព

នៅក្នុងបុព្វកថាដែលទ្រង់បានសរសេរសម្រាប់សៀវភៅជាភាសាអ៊ីតាលី ដែលមានចំណងជើងថា ល្បែងសន្តិភាព! ដូងវិញ្ញាណនៃអូឡាំពិក និង​ប៉ារ៉ាឡាំពិក សម្តេចប៉ាបបង្ហាញការគាំទ្ររបស់ទ្រង់ ចំពោះសំណើនៃការបញ្ឈប់អំពើហិង្សាក្នុងស្មារតីនៃការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសនាពេលខាងមុខ។

សម្តេចប៉ាបបានលើកឡើងថា នៅក្នុងពេលវេលាដែលប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតជាពិសេសពេលដែលយើងកំពុងរស់នៅ ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនៅទីក្រុងប៉ារីសគឺជាឱកាសសម្រាប់សន្តិភាព។

ទ្រង់បានបន្ថែមថា ការឆ្លុះបញ្ចាំងពីតម្លៃនៃបទឈប់បាញ់ អូឡាំពិកអាចជាកម្លាំងជំរុញមួយ ដែលស្នើឡើងដោយអង្គការសហប្រជាជាតិ ។

សម្តេចប៉ាបបានមានបន្ទូលថា ក្តីសង្ឃឹមរបស់ទូលបង្គំជាខ្ញុំគឺកីឡាអាចសាងសង់ស្ពាន បំបែករបាំង និងជំរុញទំនាក់ទំនងសន្តិភាព។

សម្តេចប៉ាបបានមានបន្ទូលទៀតថា វាគឺជាការប្រពៃណាស់ដែលពិភពលោកជាពិសេសគឺនៅកន្លែងនានាដែលកំពុងតែមានទំនាស់សួមអនុវត្តនូវបទឈប់បាញមួយ នៅក្នុងអំឡុងពេលនៃ ការរៀបចំព្រឹត្តិការណ៍ អូឡាំពិក នៅបារាំង។

សម្តេចប៉ាបបានមានបន្ទូលទៀតថា ធម្មនុញ្ញអូឡាំពិកបានលើកឡើងពីគោលការណ៍នៃភាពជាកណ្តាលរបស់មនុស្សក្នុងសេចក្តីថ្លៃថ្នូររបស់ពួកគេ ហើយប្តេជ្ញារួមចំណែកក្នុងការកសាងពិភពលោកដ៏ល្អប្រសើរមួយដោយគ្មានសង្គ្រាម អប់រំយុវជនតាមរយៈកីឡា អនុវត្តដោយគ្មានការរើសអើងក្នុងស្មារតីមិត្តភាព និងសាមគ្គីភាព៕

Daily Program

Livesteam thumbnail