សម្តេចប៉ាប៖ សាសនាត្រូវតែធ្វើការរួមគ្នា ដើម្បីស្វែងរកស្ពាននៃសន្តិភាព
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានយាងទទួល គណៈប្រតិភូឥស្លាម Bektashi Order of Dervishes មកពីប្រទេសអាល់បានីកាលពីថ្ងៃព្រហស្បត៍សប្តាហ៍មុន ហើយបានលើកឡើងថា សាសនាសំខាន់ណាស់សម្រាប់ស្វែងរកសន្តិភាព។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងអំឡុងពេលនោះសម្តេចប៉ាប លើកឡើងពីតួនាទីដ៏សំខាន់នៃការសន្ទនាអន្តរសាសនាក្នុងការកសាងការរួមរស់ដោយសន្តិភាពក្នុងចំណោមប្រជាជនទាំងអស់។
សម្តេចប៉ាប ក៏បានរំលឹកឡើងវិញនូវតួនាទីកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរសាសនា។ ទ្រង់សង្កត់ធ្ងន់ថា យុទ្ធនាការនេះគឺចាំបាច់ជាងពេលណាទាំងអស់នៅក្នុងពិភពលោកដែលបែកបាក់ដោយជម្លោះ និងសង្រ្គាម។
នាឱកាសនោះសម្តេចប៉ាបក៏បានថ្លែងលើកទឹកចិត្តឲ្យមានការប្តេជ្ញាចិត្តរួមគ្នាក្នុងការសន្ទនាសម្រាប់ពិភពនិងភាតរភាព៕