សម្តេចប៉ាប៖ លុយត្រូវតែជាសេវាកម្ម មិនមែនជាអ្នកគ្រប់គ្រងឡើយ
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនៅដើមខែមិថុនា បានមានបន្ទូលថា លុយគឺត្រូវតែជាសេវាកម្ម មិនមែនជាអ្នកគ្រប់គ្រងឡើយ ហើយបានលើកទឹកចិត្តឲ្យគ្រប់គ្នាធ្វើយ៉ាងណាចាយលុយដើម្បីជួយ ដល់អ្នកក្រីក្រផង ។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានមានបន្ទូលបែបនេះ នៅពេលដែលទ្រង់បានទទួលសាវនាការជាមួយនឹងមូលនិធិ Centesimus Annus Pro Pontifice និងតំណាងមកពីផ្នែកហិរញ្ញវត្ថុអ៊ីតាលី ។
នៅក្នុងជំនួបនោះសម្តេចប៉ាបបានលើកទឹកចិត្តឲ្យស្ថាប័នទាំងពីរបន្តការសន្ទនាគ្នាដើម្បីធ្វើយ៉ាងណាលើកកំពស់ការយកចិត្តទុកដាក់ដល់ជោគវាសនារបស់អ្នកក្រីក្រ ។
សម្តេចប៉ាបបានមានបន្ទួលថា ជាធម្មតាបំណងប្រកបដោយសុឆន្ទៈដែលយើងចង់ធ្វើតែងតែ មានហេតុផលនេះហេតុផលនោះ ប៉ុន្តែយើងត្រូវតែធ្វើបយ៉ាងណាលើកកំពស់និងពង្រឹងការអនុវត្តដើម្បីបង្កើតឲ្យមានឱកាសននៅក្នុងការបង្កឲ្យមានលំហរច្បាស់លាស់ដើម្បីយើងអាច ចែករំលែក ។
សម្តេចប៉ាបបានលើកទឹកចិត្តឲ្យមូលនិធិបន្តលើកកំពស់និងចែករំលែកនូវវិធីសាស្រ្តនានា ដើម្បីធ្វើយ៉ាងណាជំរុញឲ្យការប្រើប្រាស់លុយចំគោលដៅដែលចង់បាន ចង់បេសកកម្មរបស់ ព្រះសហគមន៍កាតូលិក៕