សម្តេចប៉ាប៖ លទ្ធិប្រជាធិបតេយ្យកំពុងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាទាំងអស់គ្នា
ក្នុងឱកាសនៃដំណើរយាងទស្សនកិច្ចរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូទៅកាន់ទីក្រុង ទ្រីស្ទ (Trieste )នៅថ្ងៃអាទិត្យ ទី៧ ខែកក្កដា ទ្រង់បានវាយតម្លៃខ្ពស់លើដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងការដោះស្រាយទំនាស់ ។
សម្តេចប៉ាបបានមានបន្ទូលថា វត្តមានរបស់ទ្រង់នៅទីក្រុងនេះ គឺបញ្ជាក់អំពីរស់ជាតិនៃលទ្ធិប្រជាធិបតេយ្យនៅអឺរ៉ុបដែលជាបេះដូងនៃលទ្ធិប្រជាធិបតេយ្យ ការចូលរួមនៅក្នុងចលករនៃ ប្រវត្តិសាស្ត្រ និងការត្រួសត្រាយទៅរកអនាគត។
សម្តេចប៉ាបមានបន្ទូលថា យើងដឹងច្បាស់ហើយថា ប្រជាធិបតេយ្យ គឺជាពាក្យដែលមានដើមកំណើតនៅប្រទេសក្រិកបុរាណ ដើម្បីបង្ហាញពីអំណាចដែលប្រជាជនប្រើប្រាស់តាមរយៈអ្នកតំណាងរបស់ពួកគេ។
សម្តេចប៉ាបបានមានបន្ទូលបន្តថា ទម្រង់នៃរដ្ឋាភិបាលដែលមាន ហាក់ដូចជាកំពុងទទួលរងនូវផលវិបាកនៃ ការសង្ស័យខាងលទ្ធិប្រជាធិបតេយ្យ ហើយ ភាពលំបាកនៃលទ្ធិប្រជាធិបតេយ្យក្នុងការទទួលយកភាពស្មុគ្រស្មាញនៃពេលវេលាបច្ចុប្បន្ន គឺជាបញ្ហាដែលទាក់ទងនឹងភាពអត់ការងារធ្វើ។
សម្តេចប៉ាបបានមានបន្ទូលថា លទ្ធិប្រជាធិបតេយ្យមានគុណតម្លៃដ៏អស្ចារ្យ និងមិនអាចប្រកែកបានចំពោះ ការរួមគ្នា និងសាមគ្គីភាពជាមួយនឹងគ្នា៕