សម្តេចប៉ាប៖ មរណបុគ្គលគឺជាសក្ខីកម្មភាពស្រស់ស្អាតនៃដំណឹងល្អ
សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានមានបន្ទូលកត់សំគាល់ នូវគំរូដ៏មានអានុភាព និងភាពដ៏វិសុទ្ធរបស់សន្តបុគ្គល នៅពេលដែលទ្រង់យាងស្វាគមន៍អ្នកចូលរួមនៅក្នុងសន្និសីទដែលរៀបចំដោយ ក្រសួងទទួលបន្ទុកកិច្ចការសន្តបុគ្គល ដែលផ្តោតលើការធ្វើសាក្សីនៃជំនឿ និងការបូជាជីវិតដើម្បីព្រះសហគមន៍កាលពីចុងសប្តាហ៍មុន។ នេះបើតាមវ៉ាទីកង់ញូវ ។
នាឱកាសនោះសម្តេចប៉ាបបានចាប់ផ្ដើមដោយការរំឭកពីសន្និសីទត្រូវបានដឹកនាំដោយព្រះបន្ទូលរបស់ព្រះយេស៊ូនៅក្នុងការប្រកាសដំណឹងល្អដោយលើកឡើង ថា «គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ធំជាងនេះទេ ការលះបង់ជីវិតសម្រាប់ជំនឿគឺជាការលះបង់ដ៏ធំ ពោលគឺជាការលះបង់ដើម្បីមនុស្សជាតិនិងព្រះជាម្ចាស់»។
សម្តេចប៉ាប បានកត់សម្គាល់បន្តថា មិនគ្រាន់តែទាមទារការខិតខំប្រឹងប្រែងរបស់មនុស្ស ឬការប្តេជ្ញាចិត្តផ្ទាល់ខ្លួនក្នុងការលះបង់នោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត ការលះបង់ជីវិតបែបនេះអនុញ្ញាតឱ្យខ្លួនត្រូវបានផ្លាស់ប្តូរដោយអំណាចនៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ដែលមានអត្ថន័យមិនអាចកាត់ថ្លៃបាន។
សម្តេចប៉ាបបានមានបន្ទូលថា តាំងពីបុរាណកាលមក ព្រះយេស៊ូបានគោរពយ៉ាងក្រៃលែង ចំពោះអស់អ្នកដែលបានលះបង ដោយជីវិតរបស់ពួកគេ ហើយទ្រង់ក៏បានលះបង់បែបនេះសម្រាប់សេចក្ដីស្រឡាញ់របស់ទ្រង់ ចំពោះព្រះគ្រីស្ទ និងព្រះសហគមន៍។
សម្តេចប៉ាបបានទទួលស្គាល់ថា សូម្បីតែសព្វថ្ងៃនេះ នៅក្នុងតំបន់ជាច្រើននៃពិភពលោក មានអ្នកទុក្ករបុគ្គលជាច្រើនដែលបានលះបង់ជីវិតរបស់ពួកគេសម្រាប់ព្រះគ្រីស្ទ នៅពេលដែលមានគេបៀតបៀនដោយសារតែការជំរុញដោយសេចក្ដីជំនឿលើព្រះជាម្ចាស់ ដែលចេញមុខការពារយុត្តិធម៌ សេចក្ដីពិត សន្តិភាព និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស៕