សម្តេចប៉ាប៖ ព្រះជាម្ចាស់អត់ទោសឱ្យយើងគ្រប់ពេលវេលា និងគ្រប់គ្នាទាំងអស់
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូចូលរួមអបអរបុណ្យសន្តស្តេហ្វេន (St. Stephen) កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៤ ដែលជាសន្តបុគ្គលដំបូងរបស់គ្រីស្តបរិស័ទ។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងឱកាសនោះ សម្តេចប៉ាបបានអញ្ជើញអស់អ្នកស្មោះត្រង់និងមានជំនឿលើព្រះជាម្ចាស់ឱ្យសួរខ្លួនឯងថាតើពួកគេចាប់អារម្មណ៍ និងអធិស្ឋានសម្រាប់អ្នកដែលត្រូវបានបៀតបៀនលើ ជំនឿរបស់ពួកគេនៅថ្ងៃនោះដែរឬទេ។
សម្តេចប៉ាប បានផ្តល់ការរំឭកដល់ សន្តស្តេហ្វេន ដែលជាអ្នកស្មោះស្ម័គ្រហើយលះបង់ខ្លួនដើម្បីជំនឿ ដោយ បានរំលឹកថា ថ្ងៃនេះ ជាថ្ងៃបន្ទាប់ពីថ្ងៃបុណ្យព្រះយេស៊ូប្រសូត្រ ហើយថ្ងៃនេះគឺជាបុណ្យអបអរសន្តបុគ្គលរូបនេះ ដែលជាសន្តបុគ្គលដំបូងរបស់គ្រីស្តបរិស័ទ។
សម្តេចប៉ាបបានមានបន្ទូលថា សន្តស្ទេផាន បានសុខចិត្តបាត់បង់ជីវិតដោយការគប់ដុំថ្មរហូតដល់ស្លាប់ តែក៏មិនបោះបង់ជំនឿ និងបោះបង់ព្រះជាម្ចាស់ឡើយ។
សម្តេចប៉ាបបានមានបន្ទូលថា តាមរូបភាពសន្តស្ទេផានគឺហាក់ដូចជាបានបាត់បង់ជីវិត ដោយអំពើហិង្សា ប៉ុន្តែតាមពិត លោកជាមនុស្សមានសេរីភាពពិតប្រាកដ៕