សម្តេចប៉ាប៖ ប៉ាឡេស្ទីន និងអ៊ីស្រាអែលអាចរស់នៅដោយឡែកពីគ្នា
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានយាងចូលរួមពិធី រំលឹកខួបលើកទី១០ នៃការអំពាវនាវដើម្បីសន្តិភាពនៅក្នុងសួន វ៉ាទីកង់ជាមួយមេដឹកនាំអ៊ីស្រាអែល និងប៉ាឡេស្ទីន កាលពីចុងសប្តាហ៍កន្លងទៅ ។
នាឱកាសនោះសម្តេចប៉ាប បង្ហើបថា ទ្រង់បានអធិស្ឋានជារៀងរាល់ថ្ងៃថា សង្រ្គាមនៅដែនដីបរិសុទ្ធនឹងបញ្ចប់ ហើយបញ្ជាក់ឡើងវិញនូវជំនឿដ៏មុតមាំរបស់ទ្រង់ថា សង្រ្គាមគឺពិតជាមិនអាចបញ្ចប់ដោយសារតែ សង្រ្គាមនោះបានឡើយ។
ពិធីនេះត្រូវបានរៀបចំឡើងក្រោមម្លប់បន្តិចបន្ទួចនៃដើមអូលីវ ដែលទ្រង់បានដាំនៅទីនោះជាមួយនឹងលោក ស៊ីម៉ន ប៉េរ៉េស (Shimon Peres) ប្រធានាធិបតីអ៊ីស្រាអែល និង លោក ម៉ាមូត អាប៉ាស (Mahmoud Abbas) ព្រមទាំងតំណាងសាសនា ។
នៅក្នុងពិធីនោះ សម្តេចប៉ាបបានទូលអង្វរ និង អធិស្ឋានដើម្បីទូលថ្វាយដល់ព្រះជាម្ចាស់ បង្ហាញផ្លូវដើម្បីឲ្យមេដឹកនាំនៃប្រជាជាតិ ដែលជាភាគីជម្លោះអាចរកឃើញផ្លូវទៅរកសន្តិភាព និងឯកភាពគ្នា។
សម្តេចប៉ាបបានមានបន្ទូលថា យើងទាំងអស់គ្នាត្រូវតែធ្វើការ និងប្តេជ្ញាខ្លួនដើម្បីសម្រេចបាននូវសន្តិភាពដ៏យូរអង្វែងមួយ ដែលរដ្ឋប៉ាឡេស្ទីន និងរដ្ឋអ៊ីស្រាអែលអាចរស់ ដោយបំបែកកំពែងនៃសត្រូវ និងការស្អប់៕