សម្តេចប៉ាប៖ បុគ្គលិកផ្នែកថែទាំសុខភាពសំខាន់ខ្លាំងណាស់
សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ កាលពីថ្ងៃសុក្របានថ្លែងទៅកាន់ក្រុមវេជ្ជបណ្ឌិតមកពីសាកលវិទ្យាល័យមួយក្នុងទីក្រុង ណាប្លេ (Naples ) ខណៈដែលពួកគេបានកំពុងតែ ប្រារព្ធខួប ៨00 ឆ្នាំនៃការការបង្កើតសាកលវិទ្យាល័យនេះឡើង ។
វ៉ាទីកង់ញូវបានរាយការណ៏ថា នៅក្នុងឱកាសដែលព្រះបិតាដ៏វិសុទ្ធបានយាងទទួលតំណាងរបស់សកល វិទ្យាល័យផ្នែកវេជ្ជសាស្រ្ត Naples Federico II ទ្រង់បានជំរុញឱ្យសហគមន៍វេជ្ជសាស្ត្រនេះខិតខំ រក្សាការអាណិតអាសូរ សីលធម៌ និងការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ។
សម្តេចប៉ាបបានកត់សម្គាល់ថាសាកលវិទ្យាល័យគួរតែ អនុវត្តទៅតាមចក្ខុវិស័យរបស់ស្ថាបនិករបស់ខ្លួន ពោលគឺពង្រឹងការលើកកម្ពស់ចំណេះដឹងជាសកល និងការបម្រើផលប្រយោជន៍រួម។
សម្តេចប៉ាបបានគូសបញ្ជាក់អំពីភាពពាក់ព័ន្ធមិនចេះចប់នៃបាវចនាដែលបន្តណែនាំអ្នកជំនាញផ្នែកវេជ្ជសាស្ត្រថា ធ្វើជាវេជ្ជបណ្ឌិតសូម កុំធ្វើបាប តែត្រូវយកចិត្តទុកដាក់ និងព្យាបាលអ្នកជំងឺឲ្យជាសះស្បើយ។
សម្តេចប៉ាបបានពន្យល់ថា នេះនៅតែជាពន្លឺដឹកនាំក្នុងវិស័យវេជ្ជសាស្ត្រ ដោយមានបន្ទូលថា ជំហាននីមួយៗផ្តល់នូវប្រាជ្ញាដ៏ជ្រាលជ្រៅ។
សម្តេចប៉ាប បានសង្កត់ធ្ងន់លើសារៈសំខាន់ ក្នុងការអនុវត្តនូវវេជ្ជសាស្រ្តប្រកបដោយភាពប្រាកដនិយមដែលទទួលស្គាល់ការឈឺចាប់របស់អ្នកជំងឺ ហើយគ្រូពេទ្យត្រូវតែធ្វើសកម្មភាពដោយនឹកចាំវាជា កាតព្វកិច្ចរបស់ខ្លួននៅក្នុងការសម្រាលទុក្ខអ្នកជំងឺ៕