សម្តេចប៉ាប៖ បងស្រីគឺជាសហការីរបស់ព្រះជាម្ចាស់

សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ បានមានបន្ទូលថា អស់បងស្រីដែលកំពុងតែបម្រើការងារនៅតាមព្រហសហគមន៍នានា គឺជាសហការីរបស់ព្រះជាម្ចាស់នៅក្នុងការថែរក្សានិងគង្វាលប្រជារាស្រ្តរបស់ព្រះអង្គ ។​

សម្តេចប៉ាបបានរំលេចនូវសារៈសំខាន់ក៏ដូចជាតួនាទីរបស់បងស្រីនៅពេលដែលទ្រង់បានយាងទទួលក្រុមបងស្រីនៃសន្តSaint Felix of Cantalice និងក្រុមបងស្រី Daughters of Our Lady of Mercy កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន​។

វ៉ាទីកង់ញូវបានរាយការណ៍ថា នាឱកាសនោះសម្តេចប៉ាបក៏បានផ្តាំផ្ញើបងស្រីឲ្យជឿជាក់លើព្រះជាម្ចាស់ ពីព្រោះព្រះអង្គតែងតែមាន ព្រះហឫទ័យបើកចំហរ និងមេត្តាករុណា ដូចនេះយើ​ងទាំងអស់គ្នាដែលជាសាវ័គ ផង ជាសហាការីផងគឺត្រូវតែបញ្ជាក់​ពី​ការ​លះបង់​របស់យើងដើ​ម្បីឆន្ទះ និងគោលបំណងធានានូវប្រក្រតីភាពនៃជីវិតជាបុព្វជិតនិងបុព្វជាតា ដែលដាក់ចិត្តដាក់ការ ​បម្រើ​ព្រះជាម្ចាស់ និងព្រះសហគមន៍ ។​

សម្តេចប៉ាបបានមានបន្ទូលថា ជាការពិតបងស្រីគឺពិតជាហត់នឿយណាស់ ប៉ុន្តែសរសរគ្រឹះរបស់ព្រះសហគមន៍គឺពិតជាមិនអាចរឹងមាំបានទេ ប្រសិនបើមិនមានការចូលរួមពីក្រុមបងស្រី ដែលតែងតែពុះពារនិងបំពេញការងារនៅក្នុងនាមជាអ្នកបម្រើនៅតាមព្រះសហគមន៍នានាទោះបីជាស្ថិតក្នុងកាលៈទេសៈផ្សេងគ្នាក៏ដោយ។

សម្តេចប៉ាប បានលើកទឹកចិត្តក្រុមបងស្រី ឱ្យបន្តការប្រកាន់ខ្ជាប់នូវឆន្ទៈរបស់ព្រះជាម្ចាស់ ដោ​យស្មោះត្រង់ចំពោះពាក្យសច្ចា និងដោយភាពអត់ធ្មត់ចំពោះសកម្មភាពនៃព្រះវិញ្ញាណបរិសុទ្ធ៕

Daily Program

Livesteam thumbnail