សម្តេចប៉ាប៖ តន្ត្រីជួយកសាងអារម្មណ៍សន្តិសហវិជ្ជមានដល់មនុស្សជាតិ

នៅក្នុងសារដែលថតហើយបញ្ចេញជាសាធារណៈនៅឯមហោស្រពតន្រ្តីមួយនៅអ៊ីតាលី កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ បានលើកឡើងថា តន្រ្តីមានតួនាទីសំខាន់ពោលគឺវាអាចកសាងនូវអារម្មណ៍ប្រកបដោយសន្តិសហវិជ្ជមានដល់មនុស្សជាតិ។

សម្រាប់កម្មវិធីនោះ សម្តេចប៉ាបមានបន្ទូលថា តន្រ្តីក្រៅពីបម្រើសោតានិងកំសាន្ត វាក៏មានតួនាទីដ៏សំខាន់ បង្កើតសន្តិភាពពិភពលោកផងដែរ ហើយតន្រ្តីគឺជាភាសាដែលគេអាចនិយាយទៅកាន់គ្រប់ភាគីទាំងអស់។​

សម្តេចប៉ាបបានមានបន្ទូលគូសបញ្ជាក់ថា «តន្រ្តីជាភាសាដែលមនុស្សទាំងអស់និយាយតាមរបៀបផ្សេងៗគ្នា តែវាកន្រ្តាក់ដល់បេះដូងរបស់មនុស្សគ្រប់គ្នា។ តន្ត្រី​អាច​ជួយ​ដល់​ការ​រួមរស់​របស់​ប្រជាជន​»

នាឱកាសនោះសម្តេចប៉ាប​ក៏បានរំលេចនូវសោកនាដកម្មមួយជ្រុង ដើម្បីឲ្យពិភពលោករិះគិតអំពីសន្តិភាព។​

សម្តេចប៉ាបបានមានបន្ទូលថា នៅក្នុងពេលដែលមនុស្សជាតិជាច្រើនកំពង់តែស្លុងអារម្មណ៍នឹងតន្រ្តី​ ក៏មានកុមារនិងពលរដ្ឋជាច្រើនមិនអាចសូម្បីតែលេងតន្រ្តី​កើត។

សម្តេចប៉ាបបានមានបន្ទូលថា ពួកគេខ្លះកំពុងយំ ខ្លះកំពុងរត់គេច ខ្លះកំពុងរកនេះរកនោះចិញ្ចឹមជីវិត ដូច្នេះសូមពិភពលោករិះគិតអំពីពួកគេផង៕

Daily Program

Livesteam thumbnail