សម្តេចប៉ាប៖ ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ ចូរ​យើង​ឆ្ពោះទៅរក​ភាពដ៏វិសុទ្ធ

ក្នុងអំឡុងពេលមានបន្ទូលទៅកាន់គ្រិស្តបរិស័ទនាថ្ងៃបុណ្យសន្ត សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានអញ្ជើញអស់គ្រីស្តបរិស័ទ កុំឱ្យមើលឃើញភាពបរិសុទ្ធជាអ្វីដែលមិនអាចសម្រេចបាន ហើយជំរុញឱ្យពួកគេ ខិតខំបំពេ​ញកិច្ចតាមជំនឿតាមគំរូរបស់សន្តបុរគ្គលដោយចាប់ផ្តើមពីសកម្មភាពបន្តិចបន្តួចឡើងទៅ ដើម្បីឲ្យជីវិតរស់នៅក្នុងជីវិតដ៏បរិសុទ្ធបន្ថែមទៀត។

នាឱកាសនោះបើតាមវ៉ាទីកង់ញូវ សម្តេច​ប៉ាប ហ្វ្រង់ស៊ីស បាន​អំពាវនាវ​ឲ្យ​គ្រីស្តបរិស័ទ គិតគូរ​យ៉ាង​ហ្មត់ចត់​លើ​សំណួរ​នានា ដូចជា «តើខ្ញុំសុំព្រះជាម្ចាស់ដោយការអធិស្ឋានសម្រាប់អំណោយទាននៃជីវិតបរិសុទ្ធឬ? តើខ្ញុំអនុញ្ញាតឱ្យខ្លួនខ្ញុំត្រូវបានដឹកនាំដោយកម្លាំងជំរុញដ៏ល្អដែលព្រះវិញ្ញាណទ្រង់បំផុសគំនិតនៅក្នុងខ្ញុំ?  

ព្រះវរបិតាបរិសុទ្ធបានចាប់ផ្ដើមដោយរំលឹកឡើងវិញនូវដំណឹងល្អនៃថ្ងៃនោះ យោងទៅតាមសន្តបុគ្គល ដែលព្រះយេស៊ូប្រកាសពីភាពបរិសុទ្ធ ដោយទ្រង់ បានមានបន្ទូល ជាថ្មីម្តងទៀតថា «អត្តសញ្ញាណ របស់គ្រីស្ទបរិស័ទ» ហើយជួយយើងលើផ្លូវឆ្ពោះទៅរកភាពបរិសុទ្ធ។

សម្តេចប៉ាបបានមានបន្ទូលថា អ្វីដែលយើងទូលព្រះជាម្ចាស់ជាដំបូង គឺ អធិដ្ឋាន ដើម្បីធ្វើឱ្យយើងមានជីវិតបរិសុទ្ធ ប៉ុន្តែតាមពិតគឺយើងចេះអប់រំចិត្តគំនិតនិងបេះដូងរបស់យើងឲ្យស្រទន់ចំពោះទ្រង់។

សម្តេច​ប៉ាប​បាន​មានបន្ទូល​ថា ព្រះជាម្ចាស់ទ្រង់នាំ​ឱ្យ​យើង​ពិចារណា​លើ​ការ​ឆ្លើយ​តប​របស់​យើង  ហើយទ្រង់បានសង្កត់ធ្ងន់ថា ព្រះជាម្ចាស «ពិតជាផ្ដល់ឱ្យយើងនូវភាពបរិសុទ្ធរបស់ទ្រង់ ប៉ុន្តែទ្រង់មិនកំណត់វាទេ»

ព្រះវរបិតាបរិសុទ្ធបានគូសបញ្ជាក់ថា ៖ «ទ្រង់បានសាបព្រោះនៅក្នុងខ្លួនយើង ទ្រង់ធ្វើឱ្យយើងភ្លក់រសជាតិរបស់វា ហើយឃើញភាពស្រស់ស្អាតរបស់វា ហើយទ្រង់រង់ចាំការឆ្លើយតបរបស់យើង»៕

Daily Program

Livesteam thumbnail