សម្តេចប៉ាប៖ ជំរុញការសន្ទនា និងការពារជនរងគ្រោះនៃសង្គ្រាម

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានជំរុញឲ្យអនាគតអ្នកការទូតកាតូលិក លើកកំពស់ការសន្ទនានឹងគ្នាដើម្បីស្វែងរក ដំណោះស្រាយនៃបញ្ហា និង ក៏ត្រូវកុំភ្លេចជួយការពារជនរងគ្រោះដោយសារតែសង្រ្គាមនានា ដែលកំពុងតែកើតមានឡើង ។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានមានបន្ទូលបែបនេះ នៅពេលដែលទ្រង់បានយាង ជួបជាមួយសិស្ស៣៥នាក់ នាក់មកពី សាលា Pontifical Ecclesiastical Academy ដែលជាស្ថាប័នកំពុងតែ បណ្តុះបណ្តាលជំនាញអ្នកការទូតរបស់ សន្តអសនៈអស់រយៈពេលជាងបីសតវត្សមកហើយ។

នាឱកាសនោះ បន្ទាប់ពីបានស្តាប់កម្មវិធីតម្រង់ទិសរបស់សាលារូចមក សម្តេចប៉ាប​បានរំឮក​ពីអត្ថន័យ​នៃបេសកកម្មនេះ ដែលបានបង្ហាញពីគោលគោលដៅរបស់អ្នកការទូតនា​ពេលអនាគតរបស់សន្តអសនៈដោយលើកទឹកចិត្តពួកគេ ឱ្យមានភាពស្និទ្ធស្នាលជាមួយប្រជាជននៃព្រះជាម្ចាស់ ជាពិសេសនៅក្នុងបណ្តាទីតាំងនានាឆ្ងាយពីវ៉ាទីកង់ ។

សម្តេចប៉ាបក៏បានលើកទឹកចិត្តដល់ការអប់រំជំងឺ ដោយពោលថា វាអាចនឹងក្លាយជា​ថ្នាំ​បំបាត់ការឈឺចាប់ដ៏មានឥទ្ធិពលចំពោះពិភពខាងវិញ្ញាណ ដែលអ្នកការទូត​អាច​មើល​រំលង។

បន្ទាប់មក សម្តេចប៉ាបានណែនាំសិស្សទាំងអស់ ពិសេសអ្នកប្រកាសដំណឹងល្អ ដែ​លគ្រោងនឹងចូលរួមការងារការទូត ឲ្យយកចិត្តទុកដាក់លើការអាន និងធ្វើសមា​ធិ ការដាស់តឿនរបស់សាវ័ក ជាដើម៕