សម្តេចប៉ាប៖ គុណភាពជីវិតមិនអាស្រ័យលើសមិទ្ធផលនោះទេ

ក្នុងសារជាវីដេអូផ្ញើជូនក្រុមអ្នកកំពុងតែប្រឈមមុខនឹងជំងឺផ្នែកខួរក្បាលម្យ៉ាងនៅទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលថា គុណភាពនៃជីវិតមនុស្សមិនអាស្រ័យលើសមិទ្ធផលទេ ប៉ុន្តែ គឺផ្អែកនៅលើសេចក្តីស្រឡាញ់។
នៅក្នុងសារជាវីដេអូ សម្តេចប៉ាបឡេអូបានមានបន្ទូល ទៅកាន់អ្នកស្រាវជ្រាវ អ្នកថែទាំ សមាជិកគ្រួសារ និងបុគ្គលដែលរស់នៅជាមួយជំងឺនានាថា វាគឺជារឿងដ៏ប្រសើរ សម្រាប់អ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវព្រមទាំងអស់អ្នកដែលធ្វើការដើម្បីយល់កាន់តែច្បាស់អំពីជំងឺសរសៃប្រសាទ និងជំនួយផ្សេងៗដែលអាចជួយកាត់បន្ថយការឈឺចាប់សម្រាប់អ្នកដែលកំពុងតែទទួលការឈឺចាប់។
សម្តេចប៉ាបបានសរសើរជាពិសេសដល់អ្នកថែទាំ អ្នកដែលមានជំងឺ ជារៀងរាល់ថ្ងៃថា ជាការលះបង់ដោយសេចក្តីស្រលាញ់។
សម្តេចប៉ាបឡេអូក៏បានផ្តល់នូវពាក្យលើកទឹកចិត្តដល់អ្នកដែលរងផលប៉ះពាល់ថា «អ្នកមានកន្លែងពិសេសមួយនៅក្នុងគំនិត និងការអធិស្ឋានរបស់ខ្ញុំ»។ ការរងទុក្ខរបស់អ្នកផ្តល់ឱ្យអ្នកនូវឱកាសមួយដើម្បីស្វែងរក និងការបញ្ជាក់នូវអ្វីដែលហៅថាសេចក្តីស្រលាញ់៕
Daily Program
