សម្តេចប៉ាប៖ ការអធិស្ឋានមានអត្ថន័យសំខាន់ណាស់នៅក្នុងគ្រួសារ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលនៅពេលដែលទ្រង់ ទទួលគណៈប្រតិភូគណៈកម្មាធិការប្រតិបត្តិនៃសមាជអន្តរជាតិទី ២ ដែលមកពីប្រទេសអេស្ប៉ាញនៅវិសាលវិហារ កាសា សន្តីម៉ាតា (Casa Santa Marta) កាលពីថ្ងៃសៅរ៍ទី ៨ ខែកុម្ភៈ កន្លងទៅថា ការអធិដ្ឋានមានអត្ថន័យណាស់នៅក្នុងគ្រួសារ។
នាឱកាសនោះ សម្តេចប៉ាបបានមានបន្ទូលទៅកាន់គណប្រតិភូទាំងអស់ថា សូមអោយចង្វាក់បេះដូងនៃក្តីស្រលាញ់តែងតែមានអារម្មណ៍នៅក្នុងការងាររបស់អ្នក ហើយផ្តល់តម្លៃនិងលើកទឹកចិត្តឲ្យពួកគេជួយលើកកំពស់គ្រីស្តបរិស័ទអោយឧស្សាហ៍អធិដ្ឋាននៅតាមគ្រួសារ។
នាឱកាសនោះ សម្តេចប៉ាបបានមានបន្ទូល រំលឹកពីការអញ្ជើញដែលទ្រង់បានប្រទានឱ្យពួកគេរស់នៅក្នុងព្រឹត្តិការណ៍របស់ពួកគេ ជាពិសេសគឺ ការអធិស្ឋាន។
សម្តេចប៉ាបមានបន្ទូលថា ការអធិដ្ឋានជា សកម្មភាពអមដំណើររបស់យើងនៅលើផែនដី ដូចជាធម្មយាត្រា និងដឹកនាំយើងជាគ្រីស្តបរិស័ទឆ្ពោះទៅរកជីវិតដែលមានសក្ខីកម្មដើម្បីតែសេចក្ដីស្រឡាញ់ដ៏លើសលប់៕
Daily Program
