សម្តេចប៉ាប៖ ការសន្ទនាអន្តរសាសនាចាំបាច់ដើម្បីសន្តិភាព

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានបន្តលើកទឹកចិត្តនិងជំរុញឲ្យលើកកំពស់ការសន្ទនាអន្តរសាសនាប្រយោជន៍ដើម្បីប្រយុទ្ធប្រឆាំងនឹងសាតាំងនានាដើម្បីបង្កើតសន្តិភាពនៅលើពិភពលោក ។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានមានបន្ទូលបែបនេះនៅពេលដែលទ្រង់យាងទទួលសមាជិកនៃ ចលនា Focolare សម្រាប់ការជំរុញកិច្ចសន្ទនាអន្តរសាសនា និងសម្រាប់ការខិតខំប្រឹងប្រែងនៅក្នុងការលើកកំពស់ ការរួបរួម ការគោរពគ្នាទៅវិញទៅមក និងការកសាងសន្តិភាព។

សម្តេចប៉ាបបានមានបន្ទូលនៅពេលដែលបុព្វជិតនិងគណប្រតិភូអន្តរសាសនាមកពីសាសានា នានាដោយរួមទាំងព្រះពុទ្ធសាសនាផងដែរនោះ ថាសាមគ្គីភាពនិងការរួបរួមគ្នាលើកកំពស់សន្តិភាពគឺសំខាន់បំផុត។

សម្តេចប៉ាបបានមានបន្ទូលថា ការរួបគ្នាគ្នាចម្រុះសាសនាបែបនេះក៏ជាបទពិសោធន៍មួយនៅ ក្នុងការស្វះស្វែងរកគោលដៅនៃឯកភាពគ្រិស្តសាសនាដែលគ្រិស្តបរិស័ទកំពុងតែមានបំណងប្រាថ្នាចង់បាន ។

សម្តេចប៉ាបបានមានបន្ទូលថា នេះគឺជាបទពិសោធន៍មួយ ដែលមានចលនាដោយព្រះវិញ្ញាណបរិសុទ្ធ ចាក់ឫស យើងអាចនិយាយបានថា នៅក្នុងបេះដូងរបស់ព្រះគ្រីស្ត នៅក្នុងការស្រេកឃ្លាននៃសេចក្តីស្រឡាញ់ ការរួបរួម និងភាតរភាព។

Daily Program

Livesteam thumbnail